ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន រកឃើញប្រាសាទបុរាណចំនួន២ នៅខេត្តរតនគិរី
21, Nov 2017 ,
8:19 pm
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
×
ដោយ:
ភ្នំពេញ៖ ប្រាសាទបុរាណចំនួន២ ដែលទំនងកសាងក្នុងសម័យមុនអង្គរ ឬក្នុងសម័យអង្គរ នៅក្នុងឧទ្យានជាតិអូរយ៉ាដាវ និងដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្ត្រខេត្តរតនគិរី។ ប្រាសាទទាំង២នេះ ឈ្មោះថា «ប្រាសាទអូរព្រះ» និង«ប្រាសាទយ៉ាកណាំង»។
ក្រសួងបរិស្ថាន បានរករុករកឃើញប្រាសាទចំនួន២ ក្នុងឧទ្យានជាតិអូរយ៉ាដាវ និងដែនជម្រកសត្វព្រៃលំផាត់ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី។ បើតាមប្រាសាទទាំង២នេះ ឈ្មោះថា «ប្រាសាទអូរព្រះ» និង«ប្រាសាទយ៉ាកណាំង»។
លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មាន អប់រំ ផ្សព្វផ្សាយ នៃក្រសួងបរិស្ថាន ដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកសត្វព្រៃលំផាត់ ជាគ្រឹះប្រាសាទ មានឃឿនជាថ្មបាយក្រៀម បំណែកឥដ្ឋ បែមុខទៅទិសខាងកើត ស្ថិតនៅខាងលិចទន្លេស្រែពកប្រមាណ៤០០ ម៉ែត្រ។ ប្រាសាទនេះគួរស្ថិតនៅក្នុងសម័យអង្គរ ស.វទី១០-១១គ.ស។ នេះបើតាមលោក លឹម វណ្ណច័ន្ទ ដែលរៀបរាប់ទៀតថា៖«យើងប្រទះឃើញបំណែកជើងទម្ររូប២បាក់បែក។ ជើងទម្ររូបមួយមានរន្ធ២ បែកសងខាងសម្រាប់ដាក់រូបចម្លាក់ទេវណាមួយ។ យើងក៏បានប្រទះឃើញបំណែកក្រឡផ្នែកខាងក្រោម ដែលជាប្រភេទកុលាលភាជន៍រឹង ខ្មែរសម័យអង្គរ។ តែក្រឡនេះធ្លាយគូទ»។
អនុប្រធានការិយាល័យព័ត៌មាន អប់រំ ផ្សព្វផ្សាយ ពន្យល់ទៀតថា តាមប្រពៃណីទំនៀមទម្លាប់ជនជាតិភាគតិចនៅតំបន់នោះ ពីដើមមកពាងដាក់ស្រា ជាវត្ថុមានតម្លៃសម្រាប់ពួកគាត់ គេដូរជាមួយគោ ក្របី ពេលដែលក្នុងគ្រួសារមានអ្នកស្លាប់ គេយកសពទៅបញ្ចុះ ដោយដាក់ពាង រួចចោះគូទឲ្យធ្លាយ ដាក់កប់នៅខាងលើក្បាល និងមានដាំដើមរការមួយដើម។
ចំពោះប្រាសាទយ៉ាកណាំងវិញ លោក វណ្ណច័ន្ទ បានបន្តថា កសាងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត។ ប្រាសាទនេះ បាក់បែកសល់សំណង់ត្រឹមមេទ្វារ ផ្នែកខាងលិចបាក់ទាំងស្រុង នៅពេលដែលផ្នែកកណ្តាល មានការជីកគាស់កកាយទាំងស្រុង ។ បើតាមការសន្និដ្ឋានរបស់លោក វណ្ណច័ន្ទ ប្រាសាទយ៉ាកណាំង អាចកសាងនៅសម័យមុនអង្គរ ឬដើមសម័យអង្គរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រាសាទអូរព្រះ
ប្រាសាទយ៉ាកណាំង
រតនគិរី
លឹម វណ្ណច័ន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម