ជាតិ
សេដ្ឋកិច្ច
កម្ពុជា -វៀតណាម គ្រោងពង្រីកទំហំពាណិជ្ជកម្មឲ្យបាន៥ពាន់លានដុល្លារ នៅឆ្នាំ២០១៨
× ភ្នំពេញ៖ កម្ពុជា និងវៀតណាមគ្រោងពង្រីកទំហំពាណិជ្ជកម្មឲ្យបាន ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៨ខាងមុខ ។ ការរំពឹងបែបនេះដោយសារតែទំហំពាណិជ្ជកម្មរបស់ប្រទេសទាំង២នៅរយៈពេល១០ ខែឆ្នាំ២០១៧នេះ មានរហូតដល់ជាង៣ពាន់លានដុល្លារអាមេរិក។
អនុប្រធាននាយកដ្ឋានទីផ្សារអាស៊ីប៉ាស៊ីហ្វីកនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក ដូ វឹកហឹង បាននិយាយថា ភាគីវៀតណាម បានមកវិនិយោគនៅកម្ពុជាចំនួន១៩០គម្រោង ដែលមានតម្លៃជិត៣ពាន់លានដុល្លារនៅឆ្នាំ២០១៧ ខណៈកម្ពុជាវិនិយោគនៅប្រទេសវៀតណាមលើគម្រោងចំនួន១៨ ដែលមានទឹកប្រាក់សរុបប្រមាណ៥៨លានដុល្លារអាមេរិក។ ថ្លែងនៅក្នុងវេទិការពាណិជ្ជកម្ម និងវិនិយោគវៀតណាមប្រទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅសណ្ឋាគារភ្នំពេញ លោក ដូ វឹកហឹង បានបញ្ជាក់ទៀតថា គម្រោងវិនិយោគរបស់វៀតណាមនៅកម្ពុជា បានទទួលការវាយតម្លៃខ្ពស់ពីរដ្ឋាពិបាលកម្ពុជា។
លោក ហូ ស៊ីយ៉ុង ប្រធាននាយកដ្ឋាននាំចេញ-ចូល នៃក្រសួងពាណិជ្ជកម្មកម្ពុជា បាននិយាយថា ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំង២បានកើនឡើងជាលំដាប់ ដោយសារកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល និងវិស័យឯកជននៃប្រទេសទាំងពីរ៕
Tag:
មិត្តភាព
កម្ពុជា
វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com