ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
យុទ្ធនាការ «It Takes a World» ចូលរួមបញ្ឈប់អំពើហិង្សាលើកុមារនៅផ្ទះ និងសាលារៀន
22, Nov 2017 ,
11:13 am
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក បានបើកយុទ្ធនាការ It Takes a World ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ នៅប្រទេសកម្ពុជា។ យុទ្ធនាការនេះ ជាផ្នែកមួយនៃយុទ្ធនាការសកល៥ឆ្នាំ ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ ស្របពេលជាមួយការប្រារព្ធទិវាកុមារជាសកលលោករបស់អង្គការសហប្រជាជាតិ។ យុទ្ធនាការខាងលើ បានប្រកាសបើកកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧។
«It Takes a World» ជាយុទ្ធនាការមួយ មានបំណងចង់ផ្លាស់ប្ដូរជំនឿ និងអាកប្បកិរិយាអំពើហិង្សាក៏ដូចជាការលើកទឹកចិត្តការដាក់វិន័យបែបវិជ្ជមាន។ យុទ្ធនាការនេះ នឹងអនុវត្តដោយថ្នាក់ដឹកនាំរបស់អង្គការទស្សនៈពិភពលោក ដោយទទួលយកមតិយោបល់ពីក្រុមប្រឹក្សាសកុមារ និងយុវជនរបស់យុទ្ធនាការនេះ។ យុទ្ធនាការ «It Takes a World»នេះ មានរយៈពេល ៥ឆ្នាំ ក្នុងការអនុវត្តនៅយុទ្ធនាការនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោក ការធ្វើឲ្យពិភពលោកមួយ គ្មានអំពើហិង្សាលើកុមារ មិនអាចសម្រេចបានដោយបុគ្គល ឬអង្គការណាមួយតែម្នាក់ឯងនោះទេ។ ជាមួយគ្នានេះ ជាការទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នា។
អ្នកស្រី ជា លីដា ប្រធានយុទ្ធនាការ It Takes a World បានលើកឡើងថា៖ យើងចាំបាច់ត្រូវចាប់ផ្ដើមការសន្ទនាអំពីអំពើហិង្សាលើកុមារ និងផ្លាស់ប្ដូរជំនឿ និងអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់ដល់កុមារ»។ អ្នកស្រី លីដា បន្តថា ការធ្វើរួមគ្នា ទើបអាចបញ្ឈប់អំពើហិង្សាលើកុមាររបាន។
ប្រធានយុទ្ធនាការរូបនេះ បញ្ជាក់ថា កុមាររស់នៅជាមួយឪពុកម្ដាយដែលប្រើអំពើហិង្សា អាចក្លាយជាឪពុកម្ដាយប្រើអំពើហិង្សាដូចគ្នានៅពេលពួកគេធំឡើង។ ម្យ៉ាងវិញទៀត ពេលដែលអំពើហិង្សាត្រូវបានគេទទួលយក និងគិតថាជារឿងធម្មតាក្នុងបរិបទគ្រួសារ ការប្រើអំពើហិង្សាអាចត្រូវបានគេទទួលយកនៅសាលារៀន និងក្នុងសហគមន៍ផងដែរ។
លោកស្រីបណ្ឌិត ជីល រេម័រ ប្រធានបច្ចេកទេសផ្នែកអប់រំ និងបំនិននៃជីវិតរបស់អង្គការទស្សនៈពិភពលោកបានលើកឡើងថា៖ «យើងដឹងពីការស្រាវជ្រាវសកលថា អំពើហិង្សាមានឥទ្ធិពលអាក្រក់ទៅលើការអភិវឌ្ឍផ្នែកសតិអារម្មណ៍ផ្លូវចិត្ត និងភាសារបស់កុមារ។ ម្យ៉ាងទៀត អំពើហិង្សាអាចមានផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងសង្គម និងការសិក្សារបស់កុមារផងដែរ»។
យោងតាមអង្គការទស្សនៈពិភពលោក កុមារប្រមាណជាង ១.៧ពាន់លាននាក់នៅទូទាំងពិភពលោកទទួលរងអំពើហិង្សាជារៀងរាល់ឆ្នាំ។ ដោយឡែកនៅកម្ពុជា កុមារជាង ៧៥% បានជួបប្រទះអំពើហិង្សា។ ទន្ទឹមនឹងនេះ ការស្ទង់មតិថ្នាក់ជាតិមួយបានបង្ហាញថា កុមារកម្ពុជាច្រើនជាង ៥០% ទទួលរងនូវអំពើហិង្សាលើរូបរាងកាយ ២៥%ទទួលរងអំពើហិង្សាផ្នែកផ្លូវចិត្ត និង៥%ទទួលរងអំពើហិង្សាផ្នែកផ្លូវភេទផងដែរ។
គួរបញ្ជាក់ថា កុមារមួយចំនួនទទួលរងអំពើហិង្សាពេលនៅផ្ទះ និងនៅសាលារៀន ដែលជាកន្លែងដែលពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពបំផុត។ អង្គការទស្សនៈពិភពលោក នឹងធ្វើការជាមួយឪពុកម្ដាយ គ្រូបង្រៀ់ន និងសហគមន៍ ដើម្បីផ្លាស់ប្ដូរឥរិយាបទ និងទម្លាប់ដើម្បីការពារកុមារពីអំពើហិង្សា និងលើកទឹកចិត្តការអប់រំបែបវិជ្ជមានផងដែរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
World Vision
It Takes a World
អំពើហិង្សា
កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
4 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម