ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រោយ៥០ឆ្នាំ ទម្លាប់៨នេះ នឹងអាចយកជីវិតអ្នកលឿន
× ប្រសិនជាអ្នកមិនចង់ឲ្យជីវិតរបស់អ្នកឆាប់បញ្ចប់ អ្នកគួរតែចៀសឲ្យឆ្ងាយពីទម្លាប់ទាំង៨ខាងក្រោមនេះក្រោយអាយុ៥០ឆ្នាំ។ តើមានអ្វីខ្លះទៅ?
1. អ្នកមិនគួរខ្ជិលរៀននោះទេ ព្រោះវាអាចធ្វើឲ្យខួរក្បាលរបស់អ្នកឆាប់ចាស់នៅពេលដែលអ្នកពុំបានប្រើវា។ ដូចនេះ បើអ្នកមិនចង់បាត់ការចងចាំលឿន អ្នកគួរតែប្រើខួរក្បាលឲ្យបានច្រើន។
2. អ្នកមិនគួរខ្ជិលបរិភោគអាហារឡើយ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកខូចយ៉ាងលឿន។ ដូចនេះ អ្នកគួរតែពិសារបាយឲ្យបានទៀងពេល ទើបមិនប៉ះពាល់ដល់សុខភាពក្រពះរបស់អ្នក។
3. អ្នកមិនគួរខ្ជិលហាត់ប្រាណនោះទេ ព្រោះវាអាចធ្វើឲ្យឆ្អឹងអ្នកឆាប់ពុកនៅពេលដែលអ្នកមិនហាត់ប្រាណ។
4. អ្នកមិនគួរគេងហួសម៉ោងឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ ដូចនេះ អ្នកគួរតែគេងពីព្រលឹម ក្រោកពីព្រលឹមទើបសុខភាពល្អ។
5. អ្នកក៏មិនគួរខ្ជិលនឹងដុសធ្មេញដែរ ព្រោះវាអាចធ្វើឲ្យអ្នកងាយកើតជំងឺជាខ្លាំង ព្រោះមេរោគទាំងអស់អាចចូលទៅក្នុងក្រពះរបស់អ្នក។
6. ការខ្ជិលនឹងចូលបន្ទប់ទឹក ដោយទប់នោមខ្លាំង នឹងធ្វើឲ្យក្រលៀនអ្នកឆាប់កើតមានបញ្ហា។ ដូចនេះ អ្នកគួរតែប្រយ័ត្នខ្លាំងពីចំណុចនេះ។
7. មិនថាពុកមាត់លើ ឬក្រោមទេ អ្នកគួរតែកោរចេញ។ បើអ្នកមិនកោរ វានឹងធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺមហារីកផ្លូវដង្ហើមរបស់អ្នកបាន។
8. ចុងក្រោយ អ្នកមិនគួរខ្ជិលមិនទៅពិនិត្យសុខភាពឲ្យបានទៀតទាត់នោះទេ។ ការពិនិត្យសុខភាពនេះ នឹងអាចជួយពន្យារអាយុជីវិតរបស់អ្នក ដោយធ្វើឲ្យអ្នកអាចចៀសពីជំងឺផ្សេងៗបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com