ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រលៀន​ខ្លាច​រឿង​ទាំង​៤​នេះ​ណាស់
22, Nov 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ទាំង​៤​ដែល​ក្រលៀន​ខ្លាច​។ ដូចនេះ អ្នក​គួរតែ​ចៀស​កុំ​ធ្វើ​ឲ្យ​សោះ ទើប​មិន​ងាយ​កើតមាន​បញ្ហា​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​មិនគួរ​យក​ភេសជ្ជៈ​ផ្សេងៗ​ដែល​ផ្អែម​មក​ជំនួស​ទឹក​នោះទេ​នៅពេលដែល​អ្នក​ស្រែក​ទឹក​។ វា​អាចធ្វើ​ឲ្យ​ក្រលៀន​របស់​អ្នក​រង​សម្ពាធ​ជាខ្លាំង​នៅពេលដែល​អ្នក​ញ៉ាំ​ភេសជ្ជៈ​ផ្អែមៗ​ច្រើន​។

2.    អ្នក​ក៏​មិនគួរ​ពិសា​រសាច់​ច្រើន​ដែរ ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្រលៀន​អ្នក​ងាយ​កើតមាន​បញ្ហា​ដូចគ្នា​។ ដូចនេះ អ្នក​គួរតែ​ពិសារ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ប្រសិនជា​ចង់​ឲ្យ​ក្រលៀន​មាន​សុខ​ភាពល្អ​។​

3.    អ្នក​ក៏​មិនគួរ​ចូល​គេង​យប់​ជ្រៅ​ដែរ ព្រោះ​វា​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​ថ្លើម​របស់​អ្នក​ទេ ថែមទាំង​អាច​ប៉ះពាល់​ដល់​ក្រលៀន​ផងដែរ ដោយ​ធ្វើ​ឲ្យ​វា​ឆាប់​ចាស់​មុន​អាយុ​។​

4.    អំបិល​ជា​អ្វីដែល​ក្រលៀន​ខ្លាច​ជាទីបំផុត​។ វា​នឹងធ្វើ​ឲ្យ​អ្នក​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​លើស​សម្ពាធ​ឈាម​ផងដែរ​។ ដូចនេះ អ្នក​គួរតែ​ញ៉ាំ​៦​ក្រាម​ក្នុង​មួយថ្ងៃ​បាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com