ពីនេះ ពីនោះ
ព័ត៍មានសុខភាព
នារី​ពេល​មក​រដូវ មិនគួរ​ធ្វើ​អ្វីខ្លះ​?
22, Nov 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ស្ថិតក្នុង​អំឡុងពេល​មក​រដូវ អ្នក​មិនគួរ​ធ្វើ​រឿង​ទាំងឡាយ​ខាងក្រោម​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​មិនគួរ​ហាត់ប្រាណ​ដោយ​ប្រើ​ចលនា​ខ្លាំងៗ​នោះទេ​។ ម្យ៉ាងទៀត អ្នក​ក៏​មិនគួរ​លើក​របស់​ដែលមាន​ទម្ងន់​ធ្ងន់​ផងដែរ​។​

2.    ការបរិភោគ​អាហារ​ដែល​ត្រជាក់​ក៏​មិនអាច​ញ៉ាំ​បានដែរ​។ ជាពិសេស ទឹកកក​តែម្តង ព្រោះ​វា​អាចធ្វើ​ឲ្យ​ឈាមរដូវ​អ្នក​មិន​ប្រក្រតី​។​

3.    អ្នក​ក៏​មិនគួរ​ញ៉ាំ​ប្រៃ​ពេក​ដែរ ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​សុខភាព​អ្នក​ជួបនឹង​បញ្ហា​។​

4.    កាហ្វេ និង​តែ ជា​ភេសជ្ជៈ​ដែល​អ្នក​មិនគួរ​ពិសារ​ក្នុងកំឡុងពេល​មក​រដូវ​។​

5.    អ្នក​ក៏​មិនអាច​តែងតែ​តប់​ចង្កេះ​របស់​អ្នក​ដែរ ទោះបីជា​វា​ឈឺ​យ៉ាងណាក៏ដោយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្បូន​របស់​អ្នក​បាន​។​

6.    ដក​ធ្មេញ​ក្នុងពេល​មក​រដូវ ក៏​ជា​ទង្វើ​ដែល​អ្នក​មិនគួរ​ធ្វើ​ផងដែរ​។​

7.    ការស្រែក​ច្រៀង​ខ្លាំងៗ​ក្នុងពេល​មក​រដូវ នឹងធ្វើ​ឲ្យ​រដូវ​អ្នក​មក​មិន​ទៀង​។​

8.    អ្នក​គួរតែ​គ្រប់គ្រង​អារម្មណ៍​អ្នក​ឲ្យ​បានល្អ​ក្នុងពេល​មក​រដូវ​។ ជាពិសេស ការរួម​ភេទ​គឺជា​អ្វីដែល​អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ ទើប​សុខភាព​អ្នក​ល្អ មិន​ងាយ​កើតមាន​បញ្ហា​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com