កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo បំបែក​កំណត់ត្រា​ថ្មី​នៅ UCL ក្រោយ Real លត់ Apoel ៦-០
22, Nov 2017 , 2:07 pm        
រូបភាព
Cristiano Ronaldo បាន​បំបែក​កំណត់ត្រា​ថ្មី​ទៀត​ក្នុង​ក្របខណ្ឌ UEFA Champions League ក្រោយ Real Madrid លត់ Apoel Nicosia ៦-០ ឈានទៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ នា​ការប្រកួត​កាលពី​រាត្រី​ថ្ងៃ​អង្គារ​ទី​២១ វិច្ឆិកា​។



​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៣២​ឆ្នាំ បាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន​២​គ្រាប់ នា​ជំនួប​ជាមួយ Apoel Nicosia ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នៃ​ពានរង្វាន់​លំដាប់​ទី​១​អឺរ៉ុប និង​៤​គ្រាប់​ផ្សេងទៀត​ធ្វើបាន​ដោយ Karim Benzema ២​គ្រាប់ ខ្សែការពារ Nacho ១​គ្រាប់ និង Luka Modric ១​គ្រាប់ ។



២​គ្រាប់​នេះ​ធ្វើ​ឲ្យ Ronaldo រក​គ្រាប់​បាល់​សរុប​ទី ១៨​ហើយ​នៅ Champions League សម្រាប់​ឆ្នាំ​២០១៧​នេះ ដែលជា​ចំនួន​ច្រើន​បំផុត មិន​ធ្លាប់មាន​កីឡាករ​ណា​ធ្វើបាន​នៅឡើយ​ទេ​។​
​លើសពីនេះ អតីត​សមាជិក​ក្រុម Manchester United ក៏​អាច​បង្កើន​គ្រាប់​បាល់​សរុប​ច្រើន​ដាច់​គេ ១១៣​គ្រាប់ លើស​គូប្រជែង Lionel Messi ដែល​រកបាន ៩៧​គ្រាប់​។​

​ក្រោយ​ឈ្នះ Apoel Nicosia ៦-០ Real Madrid ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ អាច​បាន​កៅអី​ទៅ​វគ្គ​ខ្វែង ជាមួយ​ក្រុម​លេខ​១ Tottenham Hotspur ក្រោយ​យកឈ្នះ Borussia Dortmund ២-១ នៅក្នុង​ពូ​ល​ជាមួយគ្នានេះ​។​



​ក្រៅពី Spurs និង​Real ក្រុម​ដែល​អាច​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពាន Champions League ផ្សេងទៀត​រួមមាន Paris St-Germain, Manchester City និង Besiktas​។​
​លទ្ធផល​គូ​ដទៃទៀត​នៃ​ការប្រកួត​ពាន Champions League កាលពី​យប់មិញ​នេះ​រួមមាន​៖

​ពូ​ល E
FTSevilla ៣ - ៣ Liverpool
Spartak Moscow ១ - ១ Maribor
 
​ពូ​ល F
Manchester City ១ - ០ Feyenoord
SSC Napoli ៣ - ០ FTShakhtar Donetsk

​ពូ​ល G
Besiktas ១ - ១ FTFC Porto
Monaco ១ - ៤ RasenBallsport Leipzig


Tag:
 បាល់ទាត់​
  Cristiano Ronaldo
  UEFA Champions League
  កំណត់ត្រា
© រក្សាសិទ្ធិដោយ thmeythmey.com