អន្តរជាតិ
នារីអាមេរិកម្នាក់ថា អ្នកជំនួញអារ៉ាប់ ដេញថ្លៃបានព្រហ្មចារីនាងក្នុងតម្លៃ៣លានដុល្លារ
× នាង Giselle តារាបង្ហាញម៉ូតអាមេរិកម្នាក់ដែលមានអាយុ១៩ឆ្នាំ បានអះអាងថា ព្រហ្មចារីខ្លួនបានលក់ដាច់ក្នុងតម្លៃជិត៣លានដុល្លារអាមេរិក ក្នុងការដាក់លក់ដេញថ្លៃមួយនៅលើវែបសាយអាល្លឺម៉ង់ Cinderella Escorts។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Daily Mail។
«នេះជាសុបិនដែលក្លាយជាការពិតសម្រាប់ខ្ញុំ»។ នាង Giselle បានអះអាងយ៉ាងដូច្នេះ ក្រោយពីមានអ្នកជំនួញម្នាក់ពីក្រុងអាប៊ូដាប៊ី ហ៊ានដេញថ្លៃរហូតដល់ជិត៣លានដុល្លារអាមេរិក ដើម្បីទទួលបានព្រហ្មចារីរបស់នាង។
តាមការផ្សាយរបស់ Daily Mail តារាបង្ហាញម៉ូតរូបនេះ បានដាក់លក់ដេញថ្លៃព្រហ្មចារីតាមវែបសាយអាល្លឺម៉ង់ Cinderella Escorts។ នាងបានបញ្ជាក់ថា តម្លៃដែលខ្ពស់បំផុតក្នុងការដេញថ្លៃនោះ គឺជិត៣លានដុល្លារអាមេរិកពីអ្នកជំនួញនៅអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដោយឈ្នះតារាភាពយន្តហូលីវូដម្នាក់ ដែលបានដាក់ក្នុងតម្លៃ ២.៨លានដុល្លារអាមេរិក។
Giselle បានអះអាងថា ការសម្រេចចិត្តលក់ព្រហ្មចារីរបស់ខ្លួន ដោយសារនាងចង់បានប្រាក់បង់ថ្លៃសាលា ការធ្វើដំណើរទេសចរណ៍កម្សាន្តជុំវិញពិភពលោក និងទិញផ្ទះថ្មីមួយ។ នាងសម្តែងការអាក់អន់ចំពោះការរិះគន់នានាទាក់ទងនឹងការសម្រេចចិត្តរបស់នាង។
នាងលើកឡើងថា៖ «នេះជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការលះបង់ភាពបរិសុទ្ធលើកដំបូងសម្រាប់មនុស្សដែលមិនធ្លាប់ស្គាល់។ នារីដែលលក់ខ្លួន និងមានភាពក្លាហានក្នុងការរស់នៅជាមួយសេរីភាពផ្លូវភេទ ជាសញ្ញានៃសេរីភាព»៕
© រក្សាសិទ្ធិដោយ thmeythmey.com