អត្ថបទពាណិជ្ជកម្ម
​ធនាគារ CIMB ផ្តល់​ភាព​រីករាយ​ដ៏​ភ្ញាក់ផ្អើល ដល់​អតិថិជន នៅ​ទូទាំងប្រទេស​
22, Nov 2017 , 4:22 pm        
រូបភាព
​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (​ធនាគារ CIMB) បានរៀបចំ​កម្មវិធី​ចែក​រំលែក​បទពិសោធន៍​ល្អ​នៃ​សេវាកម្ម​អតិថិជន ក្រោម​ពាក្យស្លោក «​យើង​ស្រឡាញ់​អតិថិជន​របស់​យើង​»​ដើម្បី​ផ្តល់នូវ​ការកម្សាន្ត ភាព​រីករាយ និង​ភាព​ភា្ញ​ក់​ផ្អើល ដល់​គ្រប់​អតិថិជន នៅ​គ្រប់​សាខា​ទាំង​១៣​របស់​ធនាគារ ទូទាំងប្រទេស​។ ព្រឹត្តិការណ៍​ដ៏​រីករាយ​នេះ គឺជា​ការថ្លែងអំណរគុណ​ដល់​អតិថិជន​ទាំងអស់ ដែល​តែងតែ​គាំទ្រ​រាល់​ផលិតផល និង​សេវាកម្ម​ធនាគារ ក៏ដូចជា​អបអរសាទរ​ខួប​គម្រប់​៧​ឆ្នាំ នៃប្រតិបត្តិ​ការ​របស់​ធនាគារ CIMB នៅ​កម្ពុជា​ផងដែរ​។​

​នៅក្នុង​ឱកាស​ដ៏​ភ្ញាក់ផ្អើល​នេះ អតិថិជន​ទាំងអស់ ដែល​អញ្ជើញ​មក​សាខា​របស់​ធនាគារ CIMB បានទទួល​នូវ​បទពិសោធន៍​ថ្មី​ប្លែក ទៅលើ​ការបម្រើ​សេវាកម្ម​អតិថិជន​ដោយផ្ទាល់ ពី​ប្រធាន​នាយក​ប្រតិបត្តិ (CEO) រួមទាំង​គណៈ​គ្រប់គ្រង​របស់​ធនាគារ​។ ក្រៅពី​ការ​ការចាប់​រង្វាន់ និង​ទទួលបាន​កាដូ​អនុស្សាវរីយ៍ ពី​ធនាគារ CIMB អតិថិជន​ក៏​ទទួលបាន​ការបម្រើ​នំ​សម្រន់ និង​ភេសជ្ជៈ​ឈ្ងុយឆ្ងាញ់ ព្រមទាំង​ការស្វាគមន៍​ពី​បុគ្គលិក​សាខា ក្នុង​សម្លៀកបំពាក់​បែប​ប្រពៃណី​ខ្មែរ​ផងដែរ​។​



​លោកស្រី​ហេង ធីតា នាយក​សេវាកម្ម​ហិរញ្ញវត្ថុ​បុគ្គល នៃ​ធនាគារ CIMB បាន​ឲ្យ​ដឹងថា​៖ «​នៅ​ធនាគារ CIMB យើង តែងតែ ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំងបំផុត​លើ​សេវាកម្ម​អតិថិជន ថ្ងៃនេះ​យើង​បង្កើត​កម្មវិធី​នេះ​ឡើងជា​ពិសេស​ដោយមាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ ដើម្បី​មក ស្វែងយល់​ពី​មតិយោបល់ អតិថិជន និង​កែលម្អ​ចំណុច​ខ្វះខាត​ទាំងឡាយ ដើម្បី​ឲ្យ​ប្រាកដថា រាល់​អតិថិជន​ទទួលបាន​ការបម្រើ​សេវា​កម្ម ដ៏​ល្អប្រសើរ ។​



​លោក​សម្អាត ដែលជា​អតិថិជន​របស់​ធនាគា​រ CIMB តាំងពី​បើក​ដំណើរការ​ធនាគារ​ដំបូង​មកម្ល៉េះ បាន​រៀបរាប់​ពីបទ​ពិសោធន៍ និង​អារម្មណ៍​ផ្ទាល់ខ្លួន​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែនទែន ហើយ​ខ្ញុំ​មិនបាន​រំពឹងថា មានកម្ម​វិធី​ធនាគារ​ពិសេស​ដូច្នេះ​ពីមុន​ឡើយ​។ ពេលមកដល់​សាខា​នេះ ខ្ញុំ​ឃើញ​បុគ្គលិក​ធនាគារ​ស្លៀកពាក់​បែប​ប្រពៃណី ហើយ CEO និង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ នៅក្នុង​បញ្ជរ រួច​បម្រើ​សេវាកម្ម​ដល់​ខ្ញុំ​។ ខ្ញុំ​សូម​សរសើរ ដែល​ធនាគារ CIMB យកចិត្តទុកដាក់​ខ្ពស់ ដល់​អតិថិជន​ដូច្នេះ​»​។​



​គួរបញ្ជាក់​ផងដែរ​ថា ក្នុងចំណោម​សាខា​ទាំង​១៣ របស់​ធនាគារ CIMB នៅ​ទូទាំងប្រទេស មាន​អតិថិជន​សរុប​ប្រមាណ ១.០០០​នាក់ ដែល​បាន​ចូលរួម​រីករាយ និង​មាន​ភាព​ភ្ញាក់ផ្អើល ក្នុង​កម្មវិធី​ចែករំលែក​បទពិសោធន៍​ល្អ​នៃ​សេវាកម្ម​អតិថិជន អំឡុងពេល​មួយថ្ងៃ​នេះ​។ តាមរយៈ​ភាពជោគជ័យ​នៃ​ការយកចិត្តទុកដាក់ ដល់​អតិថិជន​ទាំងអស់នេះ ធនាគារ CIMB នឹង​នាំមក​នូវ​កម្មវិធី ផ្សេងៗ​ទៀត សម្រាប់​ឆ្នាំ​ថ្មី​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការបន្ត​គាំទ្រ​របស់​អតិថិជន​ជាច្រើន​ឆ្នាំ​កន្លងមកនេះ ដែល​ជួយ​ជម្រុញ​ឲ្យ​ធនាគារ CIMB មានការ​រីកចម្រើន​ឡើង ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ គិត​ចាប់តាំងពី​ពេល​បើក​ដំណើរការ​អាជីវកម្ម​ដំបូង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១០​។​



( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com