ពីនេះ ពីនោះ
តើពាក្យ«ស្នេហ៍ហៃ»មានអត្ថន័យយ៉ាងដូចម្តេច?
× ក្មេងៗសម័យបច្ចុប្បន្នពុំសូវស្គាល់ពាក្យ«ស្នេហ៍ហៃ» ឡើយ តែបើនិយាយជាពាក្យ «ស្នេហា ស្នេហ៍ហឺត»វិញ ងាយស្រួលយល់ជាង។ រវាងពាក្យ«ស្នេហ៍ហៃ»និង ពាក្យ «ស្នេហា ស្នេហ៍ហឺត»ទាំងពីរនេះ គឺមានអត្ថន័យប្រហាក់ប្រហែលគ្នា ដែលចាស់ៗច្រើនតែនិយាយថា ជាស្នេហាងប់ងុល ងើបខ្លួនមិនរួច។ ជាស្នេហាលង់ខ្លួនជ្រៅ ធ្វើឲ្យមានកង្វល់ច្រើន ដកដង្ហើមវែងញយៗ ដូចជាមនុស្សកើតហឺត នាំឲ្យភ្លេចការសិក្សា ខូចកេរ្តិ៍ ខូចឈ្មោះ និងខាតបង់ពេលវេលាធ្វើការ រកស៊ីជាដើម។ ឧទាហរណ៍៖ ព្រោះតែស្នេហ៍ហៃហ្នឹងហើយ ទើបធ្វើឲ្យហិនហោចអស់ ទ្រព្យសម្បត្តិ៕
© រក្សាសិទ្ធិដោយ thmeythmey.com