កីឡាជាតិ
ជាតិ
ស្វាយរៀង បឹងកេត ណាហ្គា និងអគ្គិសនី ឡើងទៅវគ្គ១/២នៃពានរង្វាន់សម្តេច ហ៊ុន សែន
22, Nov 2017 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុម​ព្រះខ័នរាជស្វាយរៀង បឹងកេត និងណាហ្គាវើល បានលើកទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ បន្ទាប់ពីពួកគេ​បាន​ទទួលជ័យជម្នះ​លើក្រសួងការពារជាតិ គិរីវង់សុខសែនជ័យ និងភ្នំពេញក្រោន រៀងៗខ្លួន​សម្រាប់​ជំនួបជើងទីពីរនាថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះ។ ក្រុមទាំងបី ត្រូវបន្តដំណើរជាមួយអគ្គិសនីកម្ពុជា ដែល​បានយកឈ្នះអគ្គស្នងការ​នគរបាលជាតិ​ទាំងពីរជើង។



ជំនួបនៅ​កីឡដ្ឋានខេត្តស្វាយរៀង ក្រុមម្ចាស់ផ្ទះបាន​យកឈ្នះក្រសួងការពារជាតិ ៣-០ ខណៈកាលពីជើងទីមួយ ពួក​គេបញ្ចប់​ក្នុងលទ្ធផលស្មើ ១-១។


នៅពហុកីឡដ្ឋានជាតិ បឹងកេត បាន​យកឈ្នះគិរីវង់ ២-០ ដោយជើងទីមួយ ស្មើគ្នា ២-២ ។


ដោយឡែកនៅកីឡដ្ឋាន RSN ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន រងនូវការខកចិត្ត ដោយបន្តចាញ់ណាហ្គាវើល។ នៅជើងទីមួយ ពួក​គេចាញ់ ២-១ ហើយជើងទីពីរ ចាញ់ ១-០ បន្ថែមទៀត។


អត្ថបទទាក់ទង


Tag:
 បាល់ទាត់
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com