ពីនេះ ពីនោះ
តើ​កត្តា​អ្វីខ្លះ​ដែល​នាំ​ឲ្យ​បំពុលបរិស្ថាន​?
23, Nov 2017 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
​ការរស់នៅ​របស់​មនុស្ស​នៅ​យុគ​សម័យថ្មី បាន​រំខាន​ដោយសារ​ការបំពុល តាមរយៈ​សកម្មភាព​ម​នុស្ស​ច្រើន   មហិមា​។ តើ​កត្តា​អ្វីខ្លះ ទៅ​ដែល​នាំ​ឲ្យ​បំពុលបរិស្ថាន​?



​ការបំពុល​ដោយ​ឧស្សាហកម្ម​៖ ដោយសារតែ​ឧស្សាហកម្ម ជា​កន្លែង​ដែល​បញ្ចេញ​ថាមពល​ច្រើន និង​មាន​ផ្ទុក​សារធាតុ​គីមី ការបំពុល​ដោយ​សំណល់ អាច​បង្ក​គ្រោះថ្នាក់​ដល់​សតិបញ្ញា​រប​ស់​កុមារ និង​ធ្វើ​ឲ្យ​ការលូតលាស់​យឺត​ជាង​ធម្មតា​។ ឧស្សាហកម្ម ដែល​បំពុល​ច្រើនជាងគេ គឺ​ឧស្សាហកម្ម​ផលិត​ក្រដាស និង​ផលិត​ចំណីអាហារ​។

​ការបំពុល​ដោយ​កសិកម្ម​៖ ដើម្បី​ធ្វើស្រែ​ចំការ ដាំ​ដំណាំ បន្លែ​ផ្លែឈើ ឲ្យ​ទទួលបាន​ផ្លែផ្កា​ល្អ កសិករ​ត្រូវ​ការប្រើ​ថ្នាំ​គីមី សម្លាប់សត្វ​ល្អិត​ចង្រៃ ដូចជា​ដង្កូវ និង​សត្វល្អិត​ជាដើម​។ ការប្រើ​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត ជា​កត្តា​ដែល​បំពុលបរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។ កសិដ្ឋាន​ចិញ្ចឹមសត្វ​ជ្រូក បង្កើត​ឲ្យ​មាន​លាមក និង​ទឹកនោម ដែល​បញ្ចេញ​នូវ​ឧស្ម័ន​ពុល​ទៅក្នុង​ខ្យល់ ហើយ​ជ្រាប​ចូលក្នុង​ដី បំពុល​ទឹក​ផងដែរ​។

​ការបំពុល​ដោយ​វិទ្យុសកម្ម​៖ រោងចក្រ​នុយក្លេអ៊ែរ ដែលមាន​ផ្ទុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ដើម្បី​ផលិត​គ្រឿងអគ្គិសនី ដែល​ពួកយោធា​ប្រើ​នៅក្នុង​នាវាមុជទឹក និង​ផលិត​គ្រាប់បែក ដោយ​បន្សល់​សំណល់ និង​បញ្ចេញ​កាំរស្មី​ថាមពល ជាហេតុ​នាំ​ឲ្យ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព បណ្តាល​ឲ្យ​ស្លាប់ មាន​ជំងឺមហារីក ធ្វើ​ឲ្យ​គ្មាន​កូន ឬ​ធ្វើ​ឲ្យ​ទារក​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់​ជាដើម​។

​ការបំពុល​ដោយ​សំណល់​ផ្សេងៗ​៖ ការ​បោះចោល​សំណល់​ដូចជា ថង់​ប្លា​ស្ទិ​ក កា​តុង ក្រដាស កែវ សំណល់​សរីរាង្គ សំបក​ដប សំបក​កង់ឡាន សំបក​កង់​ម៉ូតូ  វត្ថុ​ទាំងអស់នេះ មិន​ងាយ​រលាយ​ទៅក្នុង​ធម្មជាតិ​ទេ ទោះជា​រលាយ ក៏មាន​រយៈពេល​យូរ​ដែរ ធ្វើ​ឲ្យ​បរិស្ថាន​មិន​ស្រស់ស្រាយ​។ មិនតែប៉ុណ្ណោះ ការ​បោះចោល​សំរាម​ពាសវាល ពាសកាល នាំ​ឲ្យ​ស្ទះលូ និង​ត្រី​ងាប់​ផងដែរ​៕ 


Tag:
 បរិស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com