ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាសនៈ​ឃុំ CNRP៖ បក្ស​ខ្លះ​បដិសេធ ឯ​បក្ស​ជនជាតិដើម គ​.​ជ​.​បរក​ស្នាក់ការ​អត់​ឃើញ​
23, Nov 2017 , 12:13 pm        
រូបភាព
សកម្មភាពដេញថ្លៃជួសជុលផ្លូវមួយនៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ប្រភពរូបថត ហ្វេសប៊ុក លោក ម៉ៅ ផល្លី អតីតមេឃុំពន្លៃ នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន​រំលាយ
សកម្មភាពដេញថ្លៃជួសជុលផ្លូវមួយនៅឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ប្រភពរូបថត ហ្វេសប៊ុក លោក ម៉ៅ ផល្លី អតីតមេឃុំពន្លៃ នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបាន​រំលាយ
ដោយ: រួបរួម
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​គណបក្ស​ចំនួន​១១ ដែល​អាច​ទទួលបាន​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​អំណាច​សាលដីកា​តុលាការ​កំពូល​។​



​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជាង​៥០០០ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដណ្តើមបាន​នា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​កន្លងមក នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​១១​ទៅតាម​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​។​

​ដោយ​មិនបាន​បញ្ជាក់​ពី​ចំនួន​អាសនៈ​ពិតប្រាកដ គណបក្ស​ដែល​ត្រូវ​ទទួលបាន​នូវ​ការបែងចែក​អាសនៈ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ គណបក្ស​យុវជន​កម្ពុជា គណបក្ស​អំណាច​ខ្មែរ និង​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន គ​.​ជ​.​ប បាន​អះអាងថា លិខិត​ជូនដំណឹង​ស្តីពី​ការអនុវត្ត​បែងចែក​អាសនៈ​ដែល​នៅ​ទំនេរ ត្រូវបាន​បញ្ជូន​ទៅដល់​គណបក្ស​១០​រួចហើយ គិត​ត្រឹម​ថ្ងៃទី​២១ ខែវិច្ឆិកា លើកលែងតែ​គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ដែល​គ​.​ជ​.​ប ទាក់ទង​មិនបាន ហើយ​មិនទាន់​រក​ទីស្នាក់ការ​គណបក្ស​បក្ស​នេះ​ឃើញ​នៅឡើយ​។​

អត្ថបទទាក់ទង

​ខណៈ​គណបក្ស​មួយចំនួន​ប្រកាស​ទទួលយក​តាម​លក្ខ​ខណ្ឌ​នៃ​ច្បាប់បោះឆ្នោត គណបក្ស​ខ្លះ​នៅ​ស្ងៀមស្ងាត់ តែ​ក្នុងនោះ​មាន​គណបក្ស​យ៉ាងហោចណាស់​ចំនួន​បានចេញ​លិខិត​ប្រកាស​មិន​ទទួល​អាសនៈ​ឃុំ​-​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ ក្នុងនោះ​រួមមាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​អំណាច​ខ្មែរ​៕


Tag:
 CNRP
  អាសនៈ
  ឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com