កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Man Utd នៅ​មិនទាន់​ឆ្លងទៅ​វគ្គ​១៦​ក្រុម ក្រោយ​បរាជ័យ​នៅផ្ទះ Basel
23, Nov 2017 , 2:09 pm        
រូបភាព
Manchester United នៅ​មិនទាន់​ប្រា​ដ​ថា​អាច​ឆ្លង​ផុត​ទៅ​វគ្គ​ខ្វែង​នៅឡើយ​ទេ ក្រោយ​ចាញ់​ក្រុម FC Basel ១-០ ក្នុងការ​ប្រកួត​ពាន UEFA Champion League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល H នា​រាត្រី​ថ្ងៃ​ពុធ​ទី​២២ ខែវិច្ឆិកា​។​



​ក្រុម​បិសាច​ក្រហម បាន​បើក​ការវាយលុក​យ៉ាងខ្លាំង​ទៅ​លើក​ក្រុម​ម្ចាស់ផ្ទះ​តាំងពី​ដើមតង់​ទី​១ ជាមួយ​ឱកាស​សម្រេច​ទី​ពី​សំណាក់​ខ្សែបម្រើ Marouane Fellaini និង​ខ្សែការពារ Marcos Rojo ប៉ុន្តែ​មិនមាន​សំណាង​។ រហូត​ចូលដល់​តង់​ទី​២​នៅ​នាទី ៨៩​ទៅហើយ ខ្សែប្រយុទ្ធ Michael Lang បា​នរក​គ្រាប់​បាល់​ជ័យជម្នះ​ឲ្យ Basel ដែល​ធ្វើ​ឲ្យ​លោក Jose Mourinho ខកចិត្ត​យ៉ាងខ្លាំង​ដើម្បី​នាំ​ក្រុម​ឈានទៅ​វគ្គ​បន្ត​។​



​បរាជ័យ ១-០ នេះ បានធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើងឯក Premier League ២០​សម័យ ត្រូវ​រង់ចាំ​ការប្រកួត​ចុងក្រោយ​ជាមួយ CSKA Moscow​។ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​រហស្សនាម The Special One ត្រូវការ​ឈ្នះ ឬ​ស្មើ​ជាដាច់ខាត ដើម្បី​ធានា​កៅអី​បាន​ទៅកាន់​វគ្គ​ខ្វែង​នៃ​ពាន​លំដាប់​កំពូល​អឺរ៉ុប​មួយ​នេះ​។​



​ការប្រកួត​៥​លើកចុងក្រោយ Manchester United ឈ្នះ​៤ ចាញ់​១ មាន​១២​ពិន្ទុ តាម​ពីក្រោយ​ដោយ Basel និង CSKA Moscow មាន​៩​ពិន្ទុ​ដូចគ្នា ខណៈ Benfica ស្ថិតនៅ​បាត​តារាង​មាន​០​ពិន្ទុ មិនដែល​ស្គាល់​ជាតិ​ឈ្នះ​១​ប្រកួត​ឡើយ​។​

​ចំណែក​លទ្ធផល​ការប្រកួត​គូ​ដទៃទៀត​សម្រាប់​ពាន Champions League កាលពី​យប់មិញ​នេះ​រួមមាន​៖
ពូ​ល A
CSKA Moscow ២ - ០ Benfica
FTBasel ១ - ០ Manchester United
​ពូ​ល B
Anderlecht ១ - ២ Bayern Munich
FTParis Saint Germain ៧ - ១ Celtic
​ពូ​ល C
Qarabag FK ០ - ៤ Chelsea
FTAtletico Madrid ២ - ០ Roma
​ពូ​ល D
Juventus ០ - ០ Barcelona
FTSporting CP ៣ - ១ Olympiacos





Tag:
 បាល់ទាត់​
  Manchester United
  UEFA Champion League
© រក្សាសិទ្ធិដោយ thmeythmey.com