អត្ថបទពាណិជ្ជកម្ម
សន្និបាតបញ្ញវន្តពិភពលោកលើកទី3 ទទួលស្វាគមន៍ភ្ញៀវកិត្តិយសរាប់ពាន់នាក់សម្រាប់ឱកាសផ្នែកធុរកិច្ច ការសិក្សា និងការងារ 
×![]()
ភ្នំពេញ៖មានភ្ញៀវកិត្តិយសច្រើនជាង 2,000 នាក់ បានចូលរួមក្នុងសន្និបាតបញ្ញវន្តពិភពលោកលើកទី3 (GAC) កាលពីពេលថ្មីៗកន្លងទៅនេះ នៅសណ្ឋាគារសុខាភ្នំពេញ។ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដោយ IDP Education (Cambodia) ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកការអប់រំអន្តរជាតិឈានមុខគេនៅក្នុងពិភពលោក។
ជាថ្មីម្តងទៀត ព្រឹត្តិការណ៍នៃមហាសន្និបាតប្រចាំឆ្នាំនេះ បានប្រមូលផ្តុំអតីតនិស្សិតមកពីប្រទេសកម្ពុជា អូស្ត្រាលី កាណាដា ណូវែលសេឡង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង រុស្សី កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបូរី និងប្រទេសដទៃផ្សេងទៀត និងបានផ្តល់វេទិកាមួយសម្រាប់ការជួបជុំគ្នា ចែករំលែកគំនិត និងបង្កើតបណ្ដាញទំនាក់ទំនងជាមួយអ្នកជំនាញ អ្នកធ្វើការក្នុងតួនាទីជាអ្នកសម្រេចចិត្ត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិលផងដែរ។
GAC 2017 រៀបចំកម្មវិធីដែលមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នាចំនួនបីគឺ វេទិកាធុរកិច្ច និងការអប់រំសកល ការតាំងពិព័រណ៍ការងារ និងការអប់រំសកល និង កម្មវិធីទទួលទានអាហារពេលល្ងាច នៃសន្និបាតបញ្ញវន្តពិភពលោក។

ក្នុងឱកាសបើកកម្មវិធីជាផ្លូវការ ឯ.ឧ ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកទឹកចិត្តដល់អ្នកចូលរួមកម្ពុជាទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវតួនាទី ក្នុងនាមជាអគ្គរាជទូតតំណាងឲ្យជាតិសាសន៍ខ្លួន ជាមួយនឹងភាពជោគជ័យរបស់ពួកគេ។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា នៅក្នុងទឹកដីកំណើត យើងជាសញ្ញានៃក្តីសង្ឃឹម និងជាកូនសោរ ឈានទៅបើកឡើងនូវសក្តានុពលរបស់ប្រទេសយើង។ សម្រាប់ពិភពលោក ទាំងអស់គ្នា ជាឯកអគ្គរាជទូតនៃប្រជាជាតិយើង ក្នុងលក្ខណៈសុភាពរាបសាររបស់ខ្លួន ហើយដោយពុំចាំបាច់រាយការណ៏មកខ្ញុំឡើយ។ បងប្អូនជាតំណាងមុខមាត់ កិត្តិនាម និងជាម៉ាកសញ្ញាសម្គាល់របស់ប្រទេស។ អ្នកទាំងអស់ជាអ្នកនាំពាក្យ អ្នកផ្សព្វផ្សាយ តាមរយៈកញ្ចក់ឆ្លុះបញ្ចាំងរបស់អ្នក ដែលពិភពលោកនឹងយល់ដឹងពីកម្ពុជា និងប្រជាជនយើង។ ខ្ញុំជឿជាក់ថា តួនាទីទាំងនេះ ទោះមានការយកចិត្តទុកទទួលយកកម្រិតណា នឹងជាការរំលឹក និងជំរុញទឹកចិត្តបងប្អូន ឲ្យទៅជាតំណាងដែលល្អបំផុត តាមដែលអាចធ្វើបាន។”
ឯ.ឧ បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងនាកម្មវិធីទទួលទានអាហារពេលល្ងាច សម្រាប់ការជួបជុំគ្នារបស់បញ្ញវន្តពិភពលោកនោះថា៖ «សន្និបាតបញ្ញវន្តពិភពលោក គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ដែលប្រមូលផ្តុំអតីតនិស្សិត រដ្ឋាភិបាល និងវិស័យឧស្សាហកម្ម ឲ្យជួបជុំគ្នា ដើម្បីពិភាក្សាអំពីប្រធានបទថ្មីៗ បង្កើតបណ្តាញទំនាក់ទំនង និងចែករំលែកបទពិសោធន៍។ កម្មវិធីនេះ គឺជានិមិត្តរូបមួយដ៏សំខាន់ នៃការរីកចម្រើនសម្រាប់ធនធានមនុស្សរបស់ប្រទេសកម្ពុជា»។
លោកជំទាវ Angela Corcoran អគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានចូលរួមក្នុងពិធីបើកកម្មវិធីថា៖ «សន្និបាតបញ្ញវន្តពិភពលោក គឺពិតជាមានសារៈសំខាន់ សម្រាប់បរិបទកម្ពុជានាពេលបច្ចុប្បន្ន។ ទី១ សន្និបាតនេះ បានប្រមូលផ្តុំអ្នកផ្តល់សេវាអប់រំទាំងអស់ និងផ្នែកអាជីវកម្មផ្សេងៗ ឲ្យមកជួបជុំគ្នា ដូចនេះនិស្សិតកម្ពុជាអាចសម្លឹងមើលស្ថាប័នទាំងអស់នោះ និងពិនិត្យមើលថា តើជម្រើសណាខ្លះ ដែលសមស្របសម្រាប់ការអប់រំនៅទូទាំងសកលលោក។ ទី២ សន្និបាតនេះ គឺជាព្រឹត្តិការណ៍ដែលប្រមូលផ្តុំអតីតនិស្សិត ឲ្យមកជួបជុំគ្នា ដើម្បីបង្កើតបណ្តាញទំនាក់ទំនង និងដើម្បីរៀនសូត្រពីគ្នាទៅវិញទៅមក ដែលនេះគឺជាចំណុចដ៏មានសារៈសំខាន់មួយ។”
មានវត្តមានអញ្ជើញចូលរួមក្នុងពិធីបើកកម្មវិធីនេះដែរ ឯ.ឧ Bill Longhurst អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានគូសបញ្ជាក់ អំពីតួនាទីដ៏សំខាន់នៃការអប់រំ នៅក្នុងព្រឹត្តិការណ៍នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា GAC នឹងដើរតួររៀបចំ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សានានា អំពីគំនិតផ្តួចផ្តើមដ៏គួរឲ្យចាប់អារម្មណ៍ និងស្រដៀងគ្នានេះច្រើនទៀត នៅក្នុងវិស័យអប់រំ។ ខ្ញុំសូមជូនពរដល់អង្គសន្និបាតទាំងមូល និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមទាំងអស់ ឲ្យជួបប្រទះតែភាពជោគជ័យ ក្នុងការរៀនសូត្រ ការបង្កើតបណ្តាញទំនាក់ទំនង និងការចែករំលែកបទពិសោធន៍នានា របស់ពួកគេ»។

ឯ.ឧ George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបើកកម្មវិធីថា៖ «សន្និបាតបញ្ញវន្តពិភពលោក គឺជាឱកាសមួយដ៏ប្រសើរបំផុត សម្រាប់សមាជិក មកពីសមាគមអតីតនិស្សិតផ្សេងៗ ជួបជុំគ្នាដើម្បីចែករំលែកបទពិសោធន៍ និងព័ត៌មាននានា និងបង្កើតបណ្តាញទំនាក់ទំនង ជាមួយអតីតនិស្សិតមកពីជុំវិញពិភពលោក»។
វេទិកាធុរកិច្ច និងការអប់រំសកល បានរៀបចំព្រឹត្តិការណ៍កិច្ចពិភាក្សាសំណួរចម្លើយ លើប្រធានបទដែលផ្តោតលើបញ្ហាដែលពាក់ព័ន្ធនឹងកម្ពុជា និងមានការចូលរួមពីវាគ្មិនច្រើនជាង ៦០ រូបផងដែរ។ ប្រធានបទក្នុងឆ្នាំនេះរួមមាន៖
អនាគតនៃកសិពាណិជ្ជកម្ម, ទំនាក់ទំនងអាជីវកម្មក្នុងយុគសម័យឌីជីថល , អំពើហិង្សាក្នុងគ្រួសារ ,ធុរកិច្ចអន្តរជាតិ៖ ផលចំណេញ និងផលលំបាក ,ការទាក់ទាញ និងការរក្សាទុក៖ តើមានអ្វីដែលមានតម្លៃក្នុងជីវិតជាជាងមាសប្រាក់? , នវានុវត្តន៍ - ភាពជាអ្នកដឹកនាំដែលមានការជំរុញលើកទឹកចិត្ត, តារារះរបស់កម្ពុជា, និន្នាការ (Trendsetters)៖ ការប្រកួតប្រជែងសម្រាប់ទីផ្សារអតិថិជន ដែលកំពុងរីកដុះដាល, ហេតុអ្វីបានជា CSR ល្អសម្រាប់អាជីវកម្ម? ការផុសឡើងនៃឧស្សាហកម្មច្នៃប្រឌិត, ការកើនឡើង នៃការធ្វើដំណើរក្នុងតំបន់, អចលទ្រព្យកម្ពុជា៖ កំណើន ឬការថយចុះ? ចល័តភាពនៃកម្លាំងពលកម្ម៖ គុណសម្បត្តិ និងគុណវិបត្តិ?
លោក ម៉ៅ ស្រេង អ្នករៀបចំសន្និបាត GAC និងជានាយក IDP Education-ACE ប្រចាំប្រទេសបានមានប្រសាសន៍ថា៖ «ជាថ្មីម្តងទៀត សន្និបាតបញ្ញវន្តពិភពលោក បានផ្តល់ជូននូវឱកាស និងវេទិកាយ៉ាងពិសេសមួយ សម្រាប់អតីតនិស្សិតបានជួបជុំគ្នា ចែករំលែកបទពិសោធន៍ និងបង្កើនចំណេះដឹងរបស់ពួកគេ ជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងសង្គមស៊ីវិល»។
គាត់បានមានប្រសាសន៍បន្ថែមទៀតថា៖«សន្និបាតនេះ ឆ្លុះបញ្ចាំងពីឥទ្ធិពលដ៏សំខាន់ ដែលអតីតនិស្សិតមាន ចំពោះការអភិវឌ្ឍធនធានមនុស្សរបស់ជាតិ និងការទទួលស្គាល់សារៈសំខាន់នេះ ក្នុងកម្រិតខ្ពស់បំផុត ពីរដ្ឋាភិបាល និងវិស័យឧស្សាហកម្ម»។
សន្និបាត GAC លើកទី3 បានទាក់ទាញម្ចាស់ឧបត្ថម្ភ និងអ្នកគាំទ្រសំខាន់ៗ ពីវិស័យសាជីវកម្ម សភាពាណិជ្ជកម្ម សមាគមអតីតនិស្សិត និងប្រព័ន្ធផ្សព្វផ្សាយនានាផងដែរ។ លេខាធិការ GAC សូមថ្លែងអំណរគុណចំពោះ៖
• ក្រុមហ៊ុន AIA (Cambodia) Life Insurance Plc. និង IELTS ជាអ្នកឧបត្ថម្ភកម្រិត Platinum
• ធនាគារ ABA និងមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) ជាអ្នកឧបត្ថម្ភកម្រិត Gold
• ស្ថានទូតចក្រភពអង់គ្លេស វិទ្យាសា្ថនគណនេយ្យករជំនាញ អូស្ត្រាលី (CPA Australia) ក្រុមហ៊ុន ATHE Cambodia សាលារៀន Singapore Cambodia International Academy (SCIA) និង ទីភ្នាក់ងារអន្តោប្រវេសន៍អូស្ត្រាលី (AMA) ជាអ្នកឧបត្ថម្ភកម្រិត Silver។
• សណ្ឋាគារសុខាភ្នំពេញ (ដៃគូសម្រាប់កន្លែងរៀបចំកម្មវិធី) ក្រុមហ៊ុន HRInc (ដៃគូផ្នែកការងារ) និងក្រុមហ៊ុន 360 Light and Sound (ដៃគូផ្នែកពន្លឺ និងសំឡេង)
ការតាំងពិព័រណ៍ការងារ និងការអប់រំសកល ដំណើរការយ៉ាងរលូន ជាមួយនឹងសកម្មភាពដទៃផ្សេងទៀត របស់ GAC និងបានបង្ហាញពីវិថីការងារ និងការអប់រំជាច្រើន។ មានសិស្ស និស្សិត មាតាបិតា និងសាធារណជនទូទៅច្រើនជាង ១៥០០នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដោយសេរី ដោយបានទៅទស្សនាស្តង់ពិព័រណ៍ច្រើនជាង ៦០ កន្លែង ដែលមានតំណាងសាកលវិទ្យាល័យចំនួន ៣៧ ស្ថាប័នអប់រំក្នុងស្រុក កម្មវិធីអាហារូបករណ៍ សមាគមអតីតនិស្សិត និងអាជីវកម្មអន្តរជាតិ ដើម្បីទទួលបានដំបូន្មានសម្រាប់អនាគតរបស់ពួកគេ។
លោក ជាង វ៉ាន់តាក់ ប្រធានផ្នែកការសិក្សានៅបរទេសនៅ IDP Education (Cambodia) បានថ្លែងថា៖«ការតាំងពិព័រណ៍ការងារ និងការអប់រំសកល បានផ្តល់ឱកាសដល់សិស្ស និស្សិត ក្នុងការស្វែងយល់អំពីពិភពលោក តាមរយៈយើង ដោយជជែកជាមួយស្ថាប័ននានា ពីទីកន្លែងផ្សេងៗជុំវិញពិភពលោក ដែលជួយពួកគេ ឲ្យពិចារណាអំពីទីកន្លែងទៅសិក្សានៅក្រៅប្រទេសដែលល្អសម្រាប់ពួកគេ។ យើងពិតជាមានក្តីសប្បាយរីករាយ ក្នុងការស្វាគមន៍ចំពោះការចូលរួមពីសាលារៀន និងសាកលវិទ្យាល័យនានា មកពីប្រទេសកម្ពុជា សិង្ហបុរី អូស្ត្រាលី ណូវែលសេឡង់ ចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក នៅក្នុងព្រឹត្តិការណ៍នេះ»។

ការតាំងពិព័រណ៍ការងារ និងការអប់រំសាកល ក៏មានរួមបញ្ចូលនូវកិច្ចពិភាក្សាពេញអង្គ ដែលមាននិយោជិត និយោជក និងតំណាងស្ថាប័នសរុបជាង ៤០ នាក់ ធ្វើបទបង្ហាញ ស្តីពីវិថីការងារ និងការអប់រំផ្សេងៗគ្នា ក្នុងលក្ខណៈជាការឆ្លើយឆ្លងគ្នា តាមរយៈសំណួរ និងចម្លើយ។
GAC ២០១៧ បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយមានការរៀបចំកម្មវិធីទទួលទានអាហារពេលល្ងាច សម្រាប់ការជួបជុំគ្នារបស់បញ្ញាវន្តពិភពលោក ដែលបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយសជាង ៨០០នាក់។ ពួកគេទាំងនោះ ក៏បានចូលរួមផងដែរ នៅក្នុងការអបអរសាទរខួបលើកទី ២៥ ឆ្នាំ នៃប្រតិបត្តិការរបស់ IDP Education នៅក្នុងប្រទេសកម្ពុជា។
លេខាធិកា GAC នឹងទន្ទឹងរង់ចាំស្វាគមន៍ ចំពោះម្ចាស់ឧបត្ថម្ភ អ្នកគាំទ្រ វាគ្មិន និងគណៈប្រតិភូនានា សម្រាប់សន្និសីទ GAC លើកទី ៤ ក្នុងឆ្នាំ២០១៨។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com