ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
កម្ពុជារៀបចំកិច្ចប្រជុំអន្តរជាតិនៅសៀមរាបលើបញ្ហាយោធា និងភេរវកម្មឆ្លងដែន
23, Nov 2017 ,
8:19 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ កិច្ចប្រជុំក្រុមការងារពិសេសមួយ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្នាក់ឧត្តមមន្ត្រី នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការការកសាងទំនុកចិត្តនៅអាស៊ី។ ក្នុងនោះដែរ បញ្ហាសំខាន់ៗ រួមមាន យោធា និងបញ្ហាភេរវកម្មឆ្លងដែន ក៏ស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះដែរ។
លោក សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាឧត្តមមន្ត្រីទទួលបន្ទុករៀបចំកិច្ចប្រជុំ ខាងលើ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តំណាងប្រទេសនីមួយៗ នឹងជជែកគ្នាលើចំណុចសំខាន់ៗមួយចំនួន ដែលទាក់ទងនឹងបញ្ហាសន្តិសុខ នយោបាយ ពាណិជ្ជកម្មឆ្លងដែន ដែលពាក់ព័ន្ធនៅក្នុងតំបន់ និងអនុតំបន់ក្នុងអាស៊ី។ ក្នុងនោះដែរ ប្រទេសជាង២០ ដែលចូលរួមកិច្ចប្រជុំនេះ នឹងជជែកគ្នារករូបមន្តរួមមួយ ដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ដូចជាបញ្ហាយោធា គ្រឿងញៀន ធ្វើយ៉ាងណាដើម្បីបំបាត់ ទប់ស្កាត់ ការជួញដូរឆ្លងដែន។ នេះបើតាមការបញ្ជាក់របស់លោក សុខ ស៊ីផាន់ណា។
ចំណែកប្រធានបទក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ និងដែលកំពុងរស៊ើបពេញពិភពលោកនោះ គឺបញ្ហាភេរវកម្ម។ លោក សុខ ស៊ីផាន់ណា ពន្យល់ថា វាកំពុងក្លាយជាបន្ទុកយ៉ាងសំខាន់ សម្រាប់ពិភពលោកក្នុងការទប់ស្កាត់ ហើយកិច្ចប្រជុំខាងលើ នឹងស្វែងរកយន្តការ ដើម្បីឱ្យប្រទេសទាំងអស់ ជួយទប់ស្កាត់ បញ្ហាឆ្លងដែនទាំងនេះ។
នេះជាឆ្នាំទី២៥ហើយ ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើង។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានជ្រើសរើសយកខេត្តសៀមរាបសម្រាប់ទទួលភ្ញៀវ ក្នុងបំណងដើម្បីបង្ហាញពីវប្បធម៌របស់ខ្លួន ពិសេសប្រាង្គប្រាសាទអង្គរវត្ត ដែលពិភពលោកទទួលស្គាល់ជាទូទៅ។ លោក សុខ ស៊ីផាន់ណា ពន្យល់យ៉ាងដូច្នេះថា៖« កម្ពុជាមានតួនាទីសំខាន់ក្នុងយន្តការនៃកិច្ចប្រជុំនេះ។ ទីមួយចង់លើកតម្កើងមោទនភាពប្រទេស ទីពីរ បង្ហាញសមត្ថភាពថាប្រទេសយើងមិនចាញ់គេទេ ក្នុងការរៀបចំកិច្ចប្រជុំបែបនេះ»។
ទីប្រឹក្សារាជរដ្ឋាភិបាលលោក សុខ ស៊ីផាន់ណា បន្ថែមថា៖« ការរៀបចំនៅសៀមរាប ព្រោះថាយើងចង់បង្ហាញពីវប្បធម៌ ដើម្បីយល់ពីគ្នាបាន ចាំបាច់ប្រទេសមួយៗត្រូវយល់ពីវប្បធម៌ប្រទេសនោះ ទទួលស្គាល់វប្បធម៌ប្រទេសនោះ ថាគឺបែបហ្នឹង បានយើងគោរពគ្នាទៅវិញទៅមក ហើយយើងក៏ឆ្លៀតបង្ហាញអង្គរឱ្យបរទេសឃើញផងដែរ»។
គួរបញ្ជាក់ថា «កិច្ចប្រជុំក្រុមការងារពិសេស និងគណកម្មាធិការឧត្តមមន្ត្រី នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី» ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ បុរីអង្គរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សុខ ស៊ីផាន់ណា
យោធា
ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
10 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម