កើតនៅរាជធានីភ្នំពេញ សុធារី ជាកូនស្រីទី៣ក្នុងចំណោមគ្រួសារដែលមានបងប្អូន៤នាក់ ដោយឪពុកម្តាយជាមន្ត្រីរាជការ។ នៅលើឆាកអន្តរជាតិជាពិសេសការប្រកួតប្រជែងនានាកម្រិតតំបន់ កញ្ញា ប៊ី សុធារី បានឈ្នះពានក្នុងស្រុក «Asia New Star Model Contest - Cambodia Region 2013» ហើយបានជាប់លេខ៤ក្នុងកម្មវិធី «Miss Southeast Asian Beauty Pageant 2014 » នៅថៃ ហើយបានឈ្នះពាន Miss Elegance Award និងពាន Best Evening Wear។
នៅឆ្នាំ២០១៥ សុធារី បានលេខ៣ក្នុងកម្មវិធី Super Model International នៅហ្វីលីពីន ហើយកាលពីឆ្នាំ២០១៦ នាងបានក្លាយជាបវរកញ្ញាប្រចាំកម្ពុជា (Miss Cambodia 2016) និងជាយានដែលនាំឲ្យនាងក្លាយជាតំណាងទីមួយបំផុតក្នុងការប្រកួតប្រជែងបវរកញ្ញាចក្រវាឡ (Miss Universe) ។