កីឡាអន្តរជាតិ
អន្តរជាតិ
១២នាក់ត្រូវចាប់ខ្លួន ជុំវិញករណីកំណត់លទ្ធផល ក្នុងលីកបាល់ទាត់កំពូលថៃ ឯកសណ្ឋានរបស់ក្រុមកីឡាបាល់ទាត់ Royal Thai Navy FC ដែលមានកីឡាករជាប់ពាក់ព័ន្ធច្រើនជាងគេករណីកំណត់លទ្ធផលទុកមុន
× មានជនសង្ស័យចំនួន ១២នាក់ត្រូវបានចាប់ខ្លួនក្នុងនោះមានទាំងកីឡាកបាល់ទាត់ អាជ្ញាកណ្តាល និងក្រុមអ្នកជំនួញផង ដែលជាប់ពាក់ព័ន្ធករណីកំណត់លទ្ធផលទុកមុន នៅក្នុងលីកបាល់ទាត់កំពូលរបស់ថៃ Thai Premier League ។ នេះបើតាមការផ្សាយរបស់ការសែតបាងកកប៉ុស្ត៍។
ប្រធាននាយកដ្ឋានបង្ក្រាបបទល្មើសនៃប្រទេសថៃ (CSD) លោក Maitree Chimcherd កំពុងដឹកនាំការស៊ើបអង្កេតជុំវិញរឿងអាស្រូវកំណត់លទ្ធផលការប្រកួតដោយមានអតីតអាជ្ញាកណ្តាលជាន់ខ្ពស់ម្នាក់ត្រូវបានគេចាត់ទុកជាមេក្លោង។ ក្រៅពីនោះអ្នកដែលជាប់ពាក់ព័ន្ធផ្សេងទៀតរួមមាន កីឡាករ ៥រូប អាជ្ញាកណ្តាលខ្សែបន្ទាត់១រូប សមាជិកអ្នកគ្រប់គ្រងក្រុមម្នាក់ និងអ្នកជំនួញចំនួន ៤រូប។
ក្នុងចំណោមកីឡាករបាល់ទាត់កំពុងជាប់បទល្មើសទាំង ៥រូបសុទ្ធតែប្រកបអាជីពក្នុងក្លិបនៃលីកកំពូលថៃ ក្នុងនោះមាន៤នាក់មកពីក្លិប Royal Thai Navy FC ដូចជាខ្សែការពារ Suttipong Laoporn អ្នកចាំទី Narong Wongthongkam កីឡាករ Suwitthaya Numsinlak និង Seksan Chaothonglang។ ចំណែកម្នាក់ទៀតមកពីក្លិប Nakhonrachasima FC កីឡាករ Weera Koedpudsa។
លោក Phummarin Khamruen អតីតអជ្ញាកណ្តាលល្បីឈ្មោះប្រចាំលីកបាល់ទាត់ថៃ
សម្រាប់អជ្ញាកណ្តាល២រូបដែលស្ថិតក្នុងការស៊ើបអង្កេតដែរនោះ មានឈ្មោះ Phummarin Khamruen ជាអតីតអ្នកកាត់សេចក្តីដ៏ល្បីឈ្មោះប្រចាំលីកបាល់ទាត់ថៃផងដែរ ហើយម្នាក់ទៀតគឺ លោក អជ្ញាកណ្តាលខ្សែបន្ទាត់ Thirajit Sithisuk។
ដោយឡែក អ្នកដែលពាក់ព័ន្ធ៥រូបផ្សេងទៀតដែលជាអ្នកជំនួញ និងជាសមាជិកអ្នកគ្រប់គ្រងក្រុមនោះ នៅមិនទាន់បានបញ្ចេញអត្តសញ្ញាននៅឡើយនោះទេ។
ជុំវិញករណីខាងលើ CSD នឹងទទួលខុសត្រូវក្នុងការប្រមូលភ័ស្តុតាង តាមការបង្គាប់បញ្ជារបស់ស្នងការប៉ូលីសជាតិថៃលោកឧត្តមសេនីយ៍ Chakthip Chaijinda។
ប្រសិនបើ អ្នកទាំង១២ ត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធមែននោះ ពួកគេអាចនឹងប្រឈមពិន័យជាប្រាក់ ឬជាប់ពន្ធធនាគាររយៈពេល៥ឆ្នាំ៕
Tag:
បាល់ទាត់
Thai Premier League
កំណត់លទ្ធផលទុកមុន
© រក្សាសិទ្ធិដោយ thmeythmey.com