កីឡាអន្តរជាតិ
អន្តរជាតិ
Robinho ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៩​ឆ្នាំ ពីបទ​រំលោភ​បូក​កាលពី​ឆ្នាំ ២០១៣
24, Nov 2017 , 1:52 pm        
រូបភាព
Robinho ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​ធនាគារ​រយៈពេល ៩ ឆ្នាំ ករណី​ចាប់រំលោភ​បូក​ទៅលើ​ស្ត្រី​ម្នា​ក់នៅ​ទីក្រុង Milan ប្រទេស​អ៊ីតាលី កាលពី​ឆ្នាំ ២០១៣​។​



​តុលាការ​នៃ​ប្រទេស​អ៊ីតាលី​បាន​ចោទប្រកាន់ អតីត​ខ្សែប្រយុទ្ធ​ក្រុម Real Madrid, Manchester City និង AC Milan វ័យ​៣៣​ឆ្នាំ រួមទាំង​បុរស​ប្រេ​ស៊ី​ល ៥ នាក់​ផ្សេងទៀត​ដែល​បាន​ចាប់​ស្ត្រី​សញ្ជាតិ​អាល់​បា​នី​ម្នាក់​អាយុ ២២​ឆ្នាំ​រំលោភ បន្ទាប់ពី​ប្រលែង​លេង​ជាមួយ​នាង​ក្នុង​ក្លិប​រាត្រី​មួយកន្លែង​ក្នុង​ទីក្រុង Milan កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ ២០១៣​។​

​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ដែល​បាន​ចាក​ចេញពី AC Milan ក្នុង​ឆ្នាំ ២០១៥ ហើយ​បច្ចុប្បន្នកំពុង​ប្រកប​អាជីព​នៅ​ស្រុកកំណើត​ជាមួយ​ក្រុម Atletico Mineiro បាន​ទាត់ចោល​ការចោទប្រកាន់​ខាងលើ និង​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​នេះដែរ​។​

​ក្រោម​ច្បាប់​ប្រទេស​អ៊ីតាលី ការកាត់ទោស​នឹងត្រូវ​ផ្អាក​រហូតដល់​ដំណើរការ​បណ្តឹងឧទ្ធរណ៍​ត្រូវ​បានបញ្ចប់​សព្វគ្រប់​ដែល​ត្រូវការ​ពេល​រាប់​ឆ្នាំ​។​

Robinho ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើស ១០០​ដង និង​ចំណាយពេល ២​រដូវ​កាល​ជាមួយ Manchester City ក្រោយ​ផ្ទេរ​ពី Real Madrid ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ក្លិប​នៅ​អង់គ្លេស ៣២.៥​លាន​ផោន ប្រហែល​ជាង ៤៣​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០០៨​។ រូបគេ​ក៏​ធ្លាប់​ទៅលេង​ឲ្យ​ក្លិប​នៅ​ចិន Guangzhou Evergrande ផងដែរ​កាលពី​ឆ្នាំ​២០១៥ ដោយ​បង្ហាញខ្លួន​១០​ដង ស៊ុត​បញ្ចូល​ទី ៣​គ្រាប់​៕



Tag:
 បាល់ទាត់​
  Robinho
  រំលោភ​
© រក្សាសិទ្ធិដោយ thmeythmey.com