ពីនេះ ពីនោះ
កុំ​ចោល​កីឡា​!
25, Nov 2017 , 8:19 am        
រូបភាព
ដោយ:
កុំ​ចោល​កីឡា​!
​បទ បថ្យាវត្ត​


-​កើតទុក្ខ​តិចតួច​កុំ​លួច​ផឹកស្រា​
​ទៅលេង​កីឡា​នោះ​ចិត្ត​រសាយ​
​បោះបង់​កីឡា​ស្មើនឹង​ស្អប់​កាយ​
​ទោះ​ទៅជិត​ឆ្ងាយ​កុំ​ណាយ​កីឡា​។​

-​លេង​បាល់​ទាល់​សី​Gym​ថែម Yoga
​រត់​ដើរ​មិន​ថា​កីឡា​ទាំងអស់​
​ទៅ​ហាត់​ក្បាច់គុន​ប្រាណ​ធុន​ថែម​ច្រោះ​
​ទុក្ខព្រួយ​ក្រៀមក្រោះ​អស់​ស្ត្រេ​ស​ស្ត្រូ​ក​ស្ពឹក​។​

-​ចង់​អាយុ​វែង​គួរ​ស្វែង​រាល់​ព្រឹក​
​ដេក​ហើយ​រលឹក​នឹក​ដល់​ហត់​ប្រាណ​
​ក្រោយ​ចប់​កិច្ច​ការហាត់​ល្ងាច​ក៏បាន​
​កីឡា​ហាត់ប្រាណ​លៃ​បាន​តាម​គួរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com