ព័ត៍មានសុខភាព
ក្រោយ​អាហារ​ពេលព្រឹក​កន្លះ​ម៉ោង ធ្វើ​រឿងនេះ អ្នកនឹង​មិនសូវ​ជួប​ពេទ្យ​ទេ
28, Apr 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

ប្រសិនជា​អ្នក​អាចធ្វើ​រឿង​ទាំងឡាយ​ខាងក្រោម​នេះ​ក្រោយ​អាហារ​ពេលព្រឹក​ចំនួន​កន្លះ​ម៉ោង នោះ​សុខភាព​អ្នកនឹង​ល្អ​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    ក្រោយ​ពេលដែល​អ្នក​ពិសារ​អាហារ​ពេលព្រឹក​រួច​កន្លះ​ម៉ោង អ្នក​អាច​ញ៉ាំ​ផ្លែឈើ​បាន​។ ផ្លែឈើ​នោះ​យក​ល្អ​អ្នក​គួរតែ​បរិភោគ​គី​វី ឬ​ស្ត្រ​ប៊ឺ​រី ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន​គ្រប់​ប្រភេទ​។ ដូចនេះ វា​នឹងធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ជ្រះ​ស្រលះ ដោយ​ធ្វើ​ឲ្យ​អ្នក​អាចបំពេញ​កិច្ចការ​បាន​យ៉ាង​ល្អ​ពេញ​មួយថ្ងៃ​។​

2.    ក្រោយ​ពេលដែល​អ្នក​ញ៉ាំ​អាហារ​ពេលព្រឹក​រួច​ចំនួន​២០​នាទី អ្នក​អាច​ម៉ាស្សា​ជង្គង់​របស់​អ្នក​បាន​។ វា​នឹងធ្វើ​ឲ្យ​ក្រពះ​អ្នក​ដំណើរការបាន​យ៉ាង​ល្អ​។​

3.    ប៉ុន្តែ​ក្រោយ​ពេលដែល​អ្នក​ពិសារ​អាហារ​ពេលព្រឹក​រួច អ្នក​មិនគួរ​ហាត់ប្រាណ​ភ្លាម​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​ក្រពះ​អ្នក​រំលាយ​អាហារ​មិនបាន​ល្អ​។ ម្យ៉ាងទៀត វា​ក៏​អាចធ្វើ​ឲ្យ​អ្នក​ឈឺពោះ ហើយ​ប៉ះពាល់​ដល់​សរសៃឈាមរ​បស់​អ្នក​ផងដែរ​៕

​ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh​


© រក្សាសិទ្ធិដោយ thmeythmey.com