បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
យុវជនដែលប្រើតួអក្សរបរទេសជំនួសពាក្យខ្មែរលើបណ្ដាញសង្គម កំពុងទម្លាក់តម្លៃភាសាខ្មែរ
× ភ្នំពេញ៖ យុវជនមួយចំនួន ចូលចិត្តប្រើប្រាស់តួអក្សរបរទេសមកសរសេរជំនួសពាក្យរបស់ខ្មែរនៅក្នុងបណ្ដាញសង្គម។ ការប្រើប្រាស់តួអក្សរបរទេសជំនួសពាក្យរបស់ខ្មែរបែបនេះ អាចធ្វើឲ្យតម្លៃនៃភាសាខ្មែរធ្លាក់ចុះ ពិសេសការប្រើប្រាស់ពាក្យដោយមិនច្បាស់លាស់របស់យុវជនខ្មែរមួយចំនួន។
លោក ឈិន សីហា ស្ថាបនិកក្លិបអភិរក្សអក្សរសាស្ត្រខ្មែរ បានបញ្ជាក់ថា ការប្រើប្រាស់តួអក្សរបរទេសជំនួសពាក្យរបស់ខ្មែរ នាំឲ្យមានផលល្អ និងផលអាក្រក់។ សម្រាប់ផលល្អ ផ្ដោតលើភាពយល់គ្នារវាងក្រុមរបស់ពួកគេ និងជាការបង្កើតថ្មី។ ចំណែកឯ ផលអាក្រក់វិញ គឺការឲ្យតម្លៃភាសាខ្មែរទាបបំផុត និងការប្រើប្រាស់ពាក្យមិនទាន់យល់ន័យច្បាស់លាស់ ដែលយុវជនប្រើប្រាស់ភាសាខ្មែរមិនបានស៊ីជម្រៅ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកកាសែតនៃសារព័ត៌មាន thmeythmey.com ជាមួយលោក ឈិន សីហា ស្ថាបនិកក្លិបអភិរក្សអក្សរសាស្ត្រខ្មែរដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com