ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភាពធាត់​ជ្រុល និង​ការមិនអាច​មានកូន​បាន​
27, Apr 2019 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ The Guardian បាន​ឲ្យ​ដឹងថា ចំនួន​នៃ​មនុស្ស​ធាត់​ជ្រុល​ក្នុងប្រទេស​លោកខាងលិច​កំពុងតែ​កើនឡើង ហើយ​វា​ក៏​ប្រហែលជា​នាំ​ឲ្យ​មាន​វិបត្តិ​នៃ​ការមិនអាច​មានកូន​លើ​មនុស្ស​ស្រី​បានដែរ​។ គេ​បាន​បន្តទៀតថា គូរ​ស្វាមីភរិយា​ដែល​ស្វែង​ការព្យាបាល​ភាពមិន​អាចមាន​កូន​បាន​អាច​នឹងត្រូវ​កើនឡើង​មួយ​ទ្វេ​ជា​ប្រាំ​នៅ​រយៈពេល ៥​ឆ្នាំក្រោយ ប៉ុន្តែ​បើសិនជា​ស្ត្រី​ស្រក​ទម្ងន់​បាន នោះ​បញ្ហា​នឹង​ត្រូវបាន​ដោះស្រាយ​។​



​រឿងនេះ​ទាំងមូល​គឺ​បានមកពី​អត្ថបទ​ជំងឺ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ (PCOS) ដែល​វា​អាច​កើត​ឡើងលើ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី ១៥​នាក់​។ ស្ត្រី​ដែឡមាន​ជំងឺ PCOS គឺមាន​ចំនួន​អ័រម៉ូន​ភេទ​ប្រុស​ច្រើន មក​រដូវ​មិន​ទៀងទាត់ និង​មាន​គីស​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ​។ ដោយសារតែ​រឿងនេះ​ហើយ ស្ត្រី​ដែលមាន​ជំងឺ PCOS ប្រហែលជា​មានការ​លំបាក់​ក្នុងការ​មាន​ផ្ទៃពោះ​ណាស់​។ យ៉ាងណាមិញ ភាពធាត់​ជ្រុល​មិន​បង្ក​ឲ្យ​មាន​ជំងឺ PCOS ទេ តែ​វា​នឹងធ្វើ​ឲ្យ​ស្ត្រី​ពិបាក​នឹងមាន​ផ្ទៃពោះ​។​

​ខណៈពេលដែល PCOS មិនសូវ​ជា​កើតមាន​ច្រើន ទំនាក់ទំនង​រវាង​ភាពធាត់​ជ្រុល និង​ជំងឺ PCOS គឺមាន​ភាពស្មុគស្មាញ ហើយក៏​ត្រូវការ​ការស្រាវជ្រាវ​បន្ថែមទៀត​មុនពេល​វា​ត្រូវបាន​គេ​វិនិច្ឆ័យ​ថា ភាពធាត់​ជ្រុល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មាន​វិបត្តិ​នៃ​ការមិនអាច​មានកូន​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com