ក្របខណ្ឌ Premier League ជាលីកកីឡាបាល់ទាត់ ដែលចំណាយប្រាក់បៀវត្សរ៍ដល់កីឡាករច្រើនជាងគេបំផុតក្នុងចំណោមលីកបាល់ទាត់ទាំងអស់ ខណៈ Barcelona ជាក្រុមដែលចំណាយសម្រាប់កីឡាករច្រើនជាងគេបំផុតលើលោក។ នេះបើតាមការផ្សាយរបស់ BBC។
ប្រាក់បៀវត្សរ៍នៅ Premier League គិតជាមធ្យមនៅតែស្ថិតក្នុងកម្រិតខ្ពស់ជាងក្របខណ្ឌ La Liga របស់អេស្ប៉ាញដែលចំណាយ ១.៦៨លានផោន (២.២៤លានដុល្លារ) អ៊ីតាលី Serie A ១.៣៣ លានផោន (១.៧៧លានដុល្លារ) Bundesliga របស់អាល្លឺម៉ង់ ១.១៦ លានផោន (១.៥៤លានដុល្លារ)។ រីឯក្របខណ្ឌ Ligue 1 របស់បារាំងដែលចំណាយអស់ ៩៤៤.៤០៥ ផោន (១.២៥លានដុល្លារ) គឺជាការកើនឡើងខ្ពស់មួយគួរឲ្រកត់សំគាល់ដែរ ដោយសារតែ Paris Saint-Germain ទិញចូលកីឡាករថ្លៃៗច្រើននៅរដូវកាលនេះ។
បើទោះបីលីកនៅអង់គ្លេសចំណាយច្រើនសម្រាប់កីឡាករក៏ដោយ តែបើគិតក្លិបវិញ FC Barcelona ជាក្រុមដែលផ្តល់ប្រាក់បៀវត្សរ៍ច្រើនជាងគេរហូតដល់៦.៦លានដុល្លារក្នុង១សប្តាហ៍ ក្រោយបន្តកិច្ចសន្យាថ្មីជាមួយ Lionel Messi ក្នុងតម្លៃប្រាក់ឈ្នួល ៥សែនផោន ឬ៦៦៥៨៦២ដុល្លារ ក្នុង១អាទិត្យ។
Paris Saint-Germain នៅចំណាត់ថ្នាក់ទី២ ចំណាយអស់ ៦.៥លានផោន (៨.៦៦លានដុល្លារ) លេខ៣ Real Madrid ៦.២លានផោន (៧.៩៩លានដុល្លារ)។ Manchester United, Manchester City និងBayern Munich ឈរនៅលេខ៤ដូចគ្នាចំណាយអស់ ៥.២លានផោន (៦.៩២លានដុល្លារ)៕