ជាតិ
សង្គមជាតិ
លោក ស ងួន ធូរស្រាល ហើយ​បានមក​រៀបចំ​ពិធី​បុណ្យសព​ភរិយា ខណៈ​កូនស្រី​នៅ​សម្រាក​ពេទ្យ​
27, Nov 2017 , 5:36 pm        
រូបភាព
ដោយ:
​ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​ទូរទស្សន៍​លេខ​៥ លោក ស ងួន ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តំបន់​ពេ​ជ្យ​និល​លើផ្លូវ​ជាតិ​លេខ​៤ បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ដើម្បី​រៀបចំ​បុណ្យសព​ភរិយា​ដែល​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។



​ប្អូនថ្លៃ​របស់លោក ស ងួន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា អកា​រៈ​របស់លោក ស ងួន បាន​ធូរស្រាល​មែន ប៉ុន្តែ​លោក​ត្រូវ​ត្រឡប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​បន្ត​ការពិនិត្យ​ក្រុមគ្រូពេទ្យ​។ ចំនែកឯ​កូនស្រី​របស់លោក ស ងួន ដែល​បាន​ស្ថិតនៅក្នុង​ឧ​ប្ប​ទ្ទេវ​ហេតុ​ដែរនោះ កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​នៅឡើយ​។​

​លោក ស ងួន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នា​យប់​ថ្ងៃទី​២៦​ខែវិច្ឆិកា ត្រង់ចំនុច​ផ្លូវ​កោង​ជ្រោះ​ពេ​ជ្យ​និល ក្នុងស្រុក​ភ្នំស្រួច​នៃ​ខេត្តកំពង់ស្ពឺ​៕


Tag:
 ស ងួន​
 ​គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com