កីឡាអន្តរជាតិ
អន្តរជាតិ
AC Milan ដក Montella ដាក់ Gattuso ជំនួស​វិញ​
27, Nov 2017 , 6:23 pm        
រូបភាព
 
AC Milan បញ្ចប់​តំណែង​អ្នកចាត់ការ​ទូទៅ​លោក Vincenzo Montella ហើយ​ដាក់ Gennaro Gattuso ឡើងមក​ជំនួស​កៅអី​នេះ​វិញ​។​

​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី វ័យ​៤៣​ឆ្នាំ​រូបនេះ បាន​ជួយ AC Milan ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៧ នៃ​ក្របខណ្ឌ​លី​ក​អ៊ីតាលី Serie A មាន​២០​ពិន្ទុ​ប៉ុណ្ណោះ តាម​ពីក្រោយ​ក្រុម​ឈរ​កំពូល​តារាង Napoli ១៨​ពិន្ទុ​។​
 
​អតីត​អ្នកចាត់ការ Sampdoria រូបនេះ ត្រូ​បាន​ក្លិប​ដែលមាន​អ្នកជំនួញ​ជនជាតិ​ចិនឡើងមក​កាន់កាប់​កាលពី​ខែមេសា​ឆ្នាំមុន បានដាក់​ការទុកចិត្ត​មកលើរូបលោក ដោយ​ចំណាយ​ប្រាក់ ២០៥​លាន​ផោន ប្រមាណ​២៧៣​ដុល្លារ​អាមេរិក ដើម្បី​នាំយក​កីឡាករ​ល្បីៗ​មក​រួម​ក្រុម​សម្រាប់​រដូវ​កាល ២០១៧-២០១៨​នេះ​។​
  
​ប៉ុន្តែ​បន្ទាប់ពី​ស្មើ ០-០ ជាមួយ Torino នៅ​ទឹកដី San Siro កាលពី​ថ្ងៃអាទិត្យ ទី​២៦ ខែ​វិច្ចិកា ដែលជា​បរាជ័យ​លើក​ទី​៦ ក្នុងចំណោម​១៤​ប្រកួត​នោះ ក្លិប​បានសម្រេច​បញ្ឈប់​តំណែង​លោក Montella ដែល​ឡើង​ដឹកនាំ​កាលពី​រដូវ​កាល​មុន​តែម្តង​។​
 
​សម្រាប់​តំណែង​អ្នកចាត់ការ​ថ្មី អ​តី​ខ្សែបម្រើ​របស់ AC Milan គឺ​លោក Gennaro Gattuso នឹង​ឡើងមក​ដឹកនាំ​ក្រុម​នេះ​វិញ​។ 
Gattuso ដែល​បច្ចុប្បន្ន​មាន​វ័យ ៣៩​ឆ្នាំ គឺជា​គ្រូបង្វឹក​ក្រុមយុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​របស់ AC Milan តែម្តង​។​


  លោក Gennaro Gattuso ដែលត្រូវឡើងមកដឹកនាំ AC Milan

​ក្រុម​ម្ចាស់​ជើងឯក​លី​ក​លំដាប់​កំពូល​អ៊ីតាលី ១៨​សម័យ និង Champion League ៧​ដង​នេះ នៅ​មិនទាន់​ស្គាល់​រស់ជាតិ Top 3 ក្នុង​ក្របខណ្ឌ Serie A នេះ​នៅ​ឡើង​យ​ទេ តាំងពី​ឆ្នាំ ២០១៣​មក​៕
 

 

Tag:
 បាល់ទាត់​
  AC Milan
  Vincenzo Montella
  Gennaro Gattuso
© រក្សាសិទ្ធិដោយ thmeythmey.com