ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការធាត់ជ្រុល មានជាប់ទាក់ទងនឹងការកកឈាមដែលគ្រោះថ្នាក់ 
×![]()
យោងទៅតាមសេចក្តីរាយការណ៍ពី The Sun បានឲ្យដឹងថា ស្ត្រីដែលធាត់ជ្រុលគឺប្រឈមនឹងការកកឈាមគ្រោះថ្នាក់ដល់អាយុជីវិតក្នុងសួតក្នុងពេលមានផ្ទៃពោះរហូតដល់ ២ដងកន្លះឯណោះ ខណៈពេលដែល Daily Mail និយាយថា ស្ត្រីទាំងនេះទំនងជាមានរបៀបរស់នៅបែបស៊ីដេកៗច្រើន ដែលនាំឲ្យមានបញ្ហាច្រើនជាមួយនឹងរបត់ឈាមរត់ និងមានបញ្ហានៅពេលមានផ្ទៃពោះតែម្តងទៅ។
រឿងនេះគឺផ្អែកទៅលើការសិក្សាមួយទៅលើស្ត្រីដែលធ្លាប់មអានការកកឈាមក្នុងឈាមមានផ្ទៃពោះតែម្តង។ ការស្រាវជ្រាវបានរកឃើញថា ការធាត់ជ្រុលមានជាប់ទាក់ទងនឹងការប្រឈមខ្ពស់នឹងកំណកឈាមអណ្តែតក្នុងសួត។ ថ្វីបើការសិក្សានេះទំនងជាមានលក្ខណៈតូចតាចក៏ដោយ តែវាផ្តល់នូវព័ត៌មានមានប្រយោជន៍ច្រើនអំពីការអនុវត្តវិធីរករោគវិនិច្ឆ័យ និងការគ្រប់គ្រងជំងឺកំណកឈាមក្នុងសួតក្នុងពេលមានផ្ទៃពោះ នៅប្រទេសអង់គ្លេសដែរ។
ស្ត្រីមានផ្ទៃពោះត្រូវបានគេសម្គាល់ថា ជាពេលវេលាមួយដែលស្ត្រីប្រឈមកាន់តែខ្ពស់នឹងការកកឈាមនៅជើង ដែលនាំឲ្យកំណកនោះអណ្តែតទៅក្នុងសួតបាន ទោះបីជាវាគឺជាការប្រឈមុខដ៏តូចក៏ដោយ។ ដូចគ្នានេះដែរ ការធាត់ជ្រុល និងការមិនសូវធ្វើចលនាត្រូវបានគេដឹងថាជាកត្តាប្រឈមមុខនឹងជំងឺនេះដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com