ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ថ្នាំងងុយគេងទំនងជាជាប់ទាក់ទងនឹងការស្លាប់បាន
× យោងទៅតាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ថ្នាំងងុយគេងមានជាប់ទាក់ទងនឹងការប្រឈមខ្ពស់នឹងការស្លាប់ ហើយក្នុងនោះអ្នកដែលប្រើថ្នាំនេះអាចប្រឈមខ្ពស់រហូតដល់ ៤ដងឯណោះ។
ដំណឹងនេះបានមកពីលទ្ធផលនៃការសិក្សារបស់អាមេរិកដ៏ធំមួយដែលគេប្រៀបធៀបទៅលើការកត់ត្រាលើការងារវេជ្ជសាស្ត្ររបស់មនុស្សច្រើនជាង ១០០០០នាក់ដែលត្រូវបានគ្រូពេទ្យចេញជាថ្នាំងងុយគេងឲ្យប្រើ និងមនុស្ស ២៣០០០នាក់ផ្សេងទៀតដែលមិនដែលប្រើថ្នាំនេះសោះ។ ពួកគេទាំងនេះត្រូវបានគេតាមដានជាមធ្យម ២,៥ឆ្នាំ និងបានរកឃើញថា អ្នកដែលប្រើថ្នាំងងុយគេងទោះបីជាក្នុងកម្រិតទាប់បំផុតក៏ដោយ ទំនងជាងាយនឹងស្លាប់ជាងអ្នកដែលមិនបានប្រើ។ គេក៏បានរកឃើញទៀតថា អ្នកដែលប្រើថ្នាំងងុយគេងក្នុងកម្រិតខ្ពស់ (ច្រើនជាង ១៣២គ្រាប់ក្នុងមួយឆ្នាំ) ទំនងជាងាយនឹងកើតជាចំងឺមហារីកច្រើនប្រភេទៀតផង។
ថ្វីបើទំនាក់ទំនងដ៏សំខាន់មួយត្រូវបានរកឃើញក៏ដោយ តែរឿងដ៏សំខាន់បំផុតដែលត្រូវកត់សម្គាល់នោះគឺថា ការសិក្សានេះមិនបានប្រាប់យើងថា ថ្នាំខ្លួនឯងនោះមានមូលហេតុផ្ទាល់ធ្វើឲ្យស្លាប់ និងកើតមហារីកនោះទេ។ នេះដោយសារតែ ទាមងថ្នាំ និងការប្រឈមនឹងការស្លាប់អាចជាប់ទាក់ទងនឹងកត្តាផ្សេងៗដែរដូចជា របៀបរស់នៅ គ្រឿងស្រវឹង ឬការជក់បារី ដែលអ្នកស្រាវជ្រាវមិនបានទាត់ចោលនៅឡើយទេ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com