អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ពិសេស​នៅលើ​ទឹក​របស់​គ្រួសារ ​Schwarzkopf Professional ពិតជា​អស្ចារ្យ​
29, Nov 2017 , 3:15 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ក្រោយ​ទទួលបាន​ភាពជោគជ័យ និង​ការគាំទ្រ​ដ៏​ខ្លាំងក្លា​ពី​សំណាក់​អតិថិជន​ក៏ដូចជា​បណ្តា​ហាង​ធំៗ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន Serg Comtesse Co.Ltd បានរៀបចំ​កម្មវិធី​ដ៏​ពិសេស​មួយ ដើម្បី​ជាការ​អរគុណ​ដល់​អតិថិជន​របស់ខ្លួន​។​

​ក្រុមហ៊ុន​Serg Comtesse Co.Ltd បានរៀបចំ​កម្មវិធី​នេះ​ឡើងជា​រៀងរាល់ឆ្នាំ ដោយមាន​ការអញ្ជើញ​ចូលរួម​យ៉ាងច្រើន​ពី​បណ្តា​ហាង​សាឡ​ន ដែលជា​ដៃគូ​សហការ​ធំៗ​នៅក្នុង​ប្រទេស​។​

​គួរ​បញ្ជាក់ដែរថា កម្មវិធី​នៅ​ឆ្នាំនេះ​គឺ​បានរៀបចំ​ធ្វើឡើង​នៅលើ​ទូក អមដោយ​បរិយាកាស​ដ៏​ស្រស់ស្រាយ​នៅលើ​ផ្ទៃ​ទឹក​នៃ​ទន្លេចតុមុខ ជាពិសេស​មានការ​ច្រៀង​រាំ​យ៉ាង​សប្បាយរីករាយ ព្រមទាំង​ការ​ពិសារ​អាហារ​ពេល​ល្ងាច​រួមគ្នា ដែល​ធ្វើ​ឲ្យ​ភ្ញៀវកិត្តិយស​ចូលរួម​ទាំងអស់​កាន់តែ​មាន​ភាព​ស្និត​ស្នាល​ជាមួយគ្នា​ក្នុងនាម​ជា​គ្រួសារ​របស់ Schwarzkopf Professional ។​
​កាន់តែ​ពិសេស​ជាងនេះទៅទៀត នៅក្នុង​កម្មវិធី​នេះ​ក៏មាន​ការចាប់​រង្វាន់​ជាច្រើន និង​ការ​ផ្តល់ឱកាស​ពិសេស​ទទួលបាន​វគ្គប​ណ្តុះ​បណ្តាល ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅឯ​ប្រទេស​ថៃ ដល់​បណ្តា​ហាង​សាឡ​ន​ដែល​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ របស់​ក្រុមហ៊ុន​បានកំណត់​។​

​ចង់ដឹង​បរិយាកាស​នោះ​សប្បាយរីករាយ និង​ពិសេស​យ៉ាងណា​សូម​ទស្សនា​ទាំងអស់គ្នា​



© រក្សាសិទ្ធិដោយ thmeythmey.com