ជាតិ
តើ​កិច្ចព្រមព្រៀង​ការពារ​ព​លករ​អាស៊ាន អាច​ធានា​ផលប្រយោជន៍​ដល់​ពលករ​ខ្មែរ​ដែរ​ទេ​?
29, Nov 2017 , 7:39 pm        
រូបភាព
​ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ចព្រមព្រៀង​ការពារ​ព​លករ​ចំណាកស្រុក​អាស៊ាន កាលពី​ថ្ងៃទី​១៣ -១៤ វិច្ឆិកា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣១ នៅ​ប្រទេស​ហ្វីលីពីន​កន្លងមក​។ ខ្លឹមសារ​ដែល​ម្ចាស់​ប្រទេស​បញ្ជូន និង​ទទួលយក​ពលករ​ក្នុង​តំបន់​អាស៊ាន ត្រូវអនុវត្ត​នោះ គឺ​ការការពារ​អត្ថប្រយោជន៍​ពលករ​ចំណាកស្រុក (​ទេសន្តរប្រវេសន៍​) ដូចជា​លើកកម្ពស់​សិទ្ធិ​ការងារ សុវត្ថិភាព និង​ផ្ដល់​ប្រាក់បៀវត្ស​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម​។



​ប៉ុន្តែ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​មិនទាន់​ប្រាកដថា កិច្ចព្រមព្រៀង​ការពារ​ពលករ​ចំណាកស្រុក​អាស៊ាន​នេះ អាច​ធានា​ភាពត្រឹមត្រូវ​ដល់​ពលក​រ​ចំណាកស្រុក​បាន​១០០​ភាគរយ ឬ​អត់​នោះទេ ដោយសារតែ​វា​អាស្រ័យទៅលើ​ការចូលរួម​អនុវត្ត​របស់​បណ្ដា​ប្រទេស​នីមួយៗ ក្នុង​តំបន់​អាស៊ាន (​អាស៊ាន​គ្មាន​អំណាច​បង្ខំ​ឲ្យ​រដ្ឋ​ជា​សមាជិក​ធ្វើតាម​ខ្លួន​ទេ​)​។

​បើទោះជា​កិច្ចព្រមព្រៀង​នេះ មិនមាន​អំណាច​គតិយុត្តិ​ក្តី តែ​កម្ពុជា​បាន​ត្រៀមខ្លួន និង​បាន​សហការ​ការពារ​ព​លករ​ខ្មែរ ដែល​ចំណាកស្រុក​នេះ ជាមួយ​បណ្ដា​ប្រទេស​ក្នុង​អាស៊ាន​រួចហើយ​។​នេះ​បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖


 


Tag:
 ហេង សួរ​
 ​ អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com