សិល្បៈអន្តរជាតិ
អន្តរជាតិ
Asia’s Got Talent៖ បេក្ខជន​ស៊ី​រី​ម្នាក់​សម្តែង​រហស្ស​កម្មស​ន្លឹ​ក​បៀរ​ជាមួយនឹង​សារ​សន្តិភាព​
02, Dec 2017 , 7:59 am        
រូបភាព
ដោយ: ធីតា
Sobhi Shaker អាយុ​២៤​ឆ្នាំ​ជា​ជនជាតិ​ស៊ី​រី​ដែល​បានធ្វើ​អន្តោប្រវេសន៍​ទៅ​ប្រទេស​ម៉ាឡេស៊ី​។ យុវជន​រូបនេះ បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី Asia’s Got Talent 2017 តាមរយៈ​សម្តែង​សមត្ថភាព​រហស្សកម្ម​លើ​សន្លឹក​បៀរ​។ Sobhi ទទួល បាន ចម្លើយ «Yes» ពី​ចៅក្រម​ទាំងបី​គឺ Anggun, David Foster និង Jay Park នៅ​វគ្គ Judges’ Audition ហើយ​ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គេ​បានបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ​បន្ថែមទៀត​ជាមួយនឹង​ការ​ពាំ​នាំសារ​សន្តិភាព​ស​ម្រា​ប់​ពិភពលោក​ទាំងមូល​។​



Sobhi ត្រូវបាន​គ្រួសារ​លើកទឹកចិត្ត​ឲ្យ​ចាក​ចេញពី​ស៊ី​រី ដើម្បី​ឲ្យ​គេ​ទទួលបាន​នូវ​ជីវិត​ដ៏​ល្អប្រសើរ និង​ឈានទៅដល់​ការបំពេញ​ក្តី​សុបិន​របស់ខ្លួន​។ ក្នុង​បទ​សម្ភាស​បន្ថែម​ជាមួយ​សារព័ត៌មាន​ម៉ាឡេស៊ី Star2 យុវជន Sobhi បាន​រៀបរាប់ថា កាលពី​អាយុ​១៩​ឆ្នាំ គេ​បាន​ហ្វឹកហាត់​ដើម្បី​ក្លាយជា​កីឡាករ​បាល់ទាត់​អាជីព​ម្នាក់ ប៉ុន្តែ​ដោយសារ​ប្រទេស​ញាំញី​ដោយ​សង្គ្រាម គេ​បានបញ្ចប់​ក្តី​សុបិន​មួយ​នេះ​។​

«​ខ្ញុំ​មិនអាច​ចេញ​ទៅណា​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ពោល​នៅ​ជានិច្ច​ជាមួយ​មិត្តភក្តិ និង​ក្រុមគ្រួសារ ហេតុដូច្នេះ​យើង​ចូលចិត្ត​នាំគ្នា​លេងបៀរ​។ ពេលនោះ​ផងដែរ ខ្ញុំ​គិតថា តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​ខ្លះ​ជាមួយ​សន្លឹក​បៀរ ហើយ​ខ្ញុំ​ក៏​រៀន​សិល្បៈ​ឆ្ពិន​ភ្នែក​មួយ​នេះ តាម​អ៊ី​ន​ធ័​រ​ណិ​ត​»​។ នេះ​ជាការ​រៀបរាប់​របស់ Sobhi បច្ចុប្បន្ន​មាន​អាយុ​២៤​ឆ្នាំ ដែល​បម្រើការ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​រដ្ឋ Selangor ដោយ​ចាប់ផ្តើម​ពី​អ្នករត់​តុ រហូត​បាន​ក្លាយជា​ប្រធាន​ផ្នែក​ម្នាក់​។​

Sobhi ជឿជាក់ថា គេ​នឹង​ទទួលបាន​ជីវិត​ដ៏​ល្អប្រសើរ​នៅ​ម៉ាឡេស៊ី ហើយ​មានឱកាស​រួមរស់​ជាមួយ​គ្រួសារ​របស់ខ្លួន​ឡើងវិញ ដែល​បច្ចុប្បន្ន​ពួកគាត់​កំពុង​រស់នៅ​ប្រទេស​ស៊ី​រី​។​

​សូម​ទស្សនា​ការបង្ហាញ​សមត្ថភាព​របស់ Sobhi នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Asia’s Got Talent៖



​ការប្រកួតប្រជែង​នៅ​វគ្គ Judge’s Audition៖




Tag:
 Asia’s Got Talent
  រហស្សកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com