ជាតិ
ទិដ្ឋភាព​ខ្លះៗ​មុន​ចាប់ផ្តើម​ពិធីបួងសួង​នៅ​អង្គរវត្ត​
02, Dec 2017 , 12:03 pm        
រូបភាព
​សៀមរាប​៖ ពិធីបួងសួង​ចម្រើន​សេចក្តីសុខ នឹង​ចាប់ផ្តើម​នៅ​រសៀល​នេះ ដោយ​ការរៀបចំ​ពិធី​ក្រុង​ពាលី នៅលើ​ក្តារបែន ប្រាសាទអង្គរវត្ត​។ នៅ​ព្រឹក​ថ្ងៃទី​២ ដែលជា​ថ្ងៃ​ផ្តើម​ពិធី​សាសនា​ដ៏​ធំ​នេះ គណៈកម្មការ​ចម្រុះ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ពិធី ក្នុង​នោះគេ​ឃើញ​មាន​វត្តមាន រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជាដើម ចំណែក​ស្ថានីយ៍ទូរទស្សន៍ ក៏​ត្រៀម​ផ្សាយ​ផ្ទាល់​ផងដែរ​។



​ពិធី​ក្រុង​ពាលី​ជា​កិច្ច​ចាប់ផ្តើម​ពិធីបួងសួង គ្រោង​ធ្វើ​នៅវេលា​ម៉ោង ៣​រសៀល ហើយ​ចាប់ពី​ម៉ោង​៥​តទៅ នឹងមាន​ការសម្តែង​សិល្បៈ​ជូន​មហាជន​ទស្សនា​នៅខាងមុខ​ប្រាសាទអង្គរវត្ត លុះដល់​ព្រឹក​ថ្ងៃទី​៣ ដែលជា​ថ្ងៃ​បញ្ចប់​។​



​តាម​របាយការណ៍​រប​ស់​ក្រសួង​ព័ត៌មាន ពិធីបួងសួង​នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង​៧​ព្រឹក ដោយមាន​ការសូត្រ​មន្ត​បិណ្ឌ​បាត្រ ព្រះសង្ឃ ៥​ពាន់​អង្គ ជាមួយ​មហាជន​។ ចំណែក​រសៀល​ចាប់ពី​ម៉ោង ៣​កន្លះ​ទៅ មានការ​សម្តែង​សិល្បៈ​ចម្រុះ​។​



​គួរ​បញ្ជាក់ដែរថា តាម​របាយការណ៍​រប​ស់​ក្រសួង​ព័ត៌មាន អ្នកសារព័ត៌មាន​ជាតិ​ដែល​ចូល​យក​ព័ត៌មាន និង​ផ្តិត​យក​រូបភាព​ក្នុង​កម្មវិធី​នេះ​មាន​ចំនួន ១៩៤​នាក់ សារព័ត៌មាន​អន្តរជាតិ ១៤​នាក់ សរុប​ជា​អង្គភាព ៦៧ ក្នុងនោះ​អង្គភាព​អន្តរជាតិ​មាន​ចំនួន ១៤​អង្គភាព​៕
































Tag:
 ពិធីបួងសួង​
  អង្គរវត្ត​)
© រក្សាសិទ្ធិដោយ thmeythmey.com