ជាតិ
ពិធីបួងសួង​សុំ​សេចក្តីសុខ​នៅ​អង្គរវត្ត កំពុង​ចាប់ផ្តើម ក្រោម​វត្តមាន​សម្តេច ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​កំពូលៗ​ជាច្រើន​
02, Dec 2017 , 4:21 pm         4538
រូបភាព
​សៀមរាប​៖ ពិធីបួងសួង​ចម្រើន​សេចក្តីសុខ ដែល​រៀបចំឡើង​នៅមុខ​អង្គរវត្ត បានចាប់ផ្តើម​ហើយ នៅ​រសៀល​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២0១៧​នេះ​។ ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​នេះ មានការ​ចូលរួម ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី រួមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ជាច្រើនរូប​ទៀត​។


​អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​ជាច្រើន បាន​ចូល​យក​ព័ត៌មាន និង​ផ្តិត​យក​រូបភាព​ក្នុង​កម្មវិធី​នេះ​។ ចំណែក​ស្ថានីយ៍ទូរទស្សន៍​មួយចំនួន កំពុង​ផ្សាយ​ផ្ទាល់ ពី​ពិធី​នេះ ហើយ​ចាប់ពី​ម៉ោង​៥​តទៅ នឹងមាន​ការសម្តែង​សិល្បៈ​ជូន​មហាជន​ទស្សនា​នៅខាងមុខ​ប្រាសាទអង្គរវត្ត លុះដល់​ព្រឹក​ថ្ងៃទី​៣ ដែលជា​ថ្ងៃ​បញ្ចប់​។​



​ប្រភពពី​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា នៅ​ម៉ោង​៧​ព្រឹក ថ្ងៃទី​៣ ខែធ្នូ នឹងមាន​ការសូត្រ​មន្ត​និង​ការ​រាប់បាត្រ​ព្រះសង្ឃ ៥​ពាន់​អង្គ ជាមួយ​មហាជន នៅក្នុង​ពិធីបួងសួង​នេះ​។ ចំណែក រសៀល ចាប់ពី​ម៉ោង ៣​កន្លះ​ទៅ នឹងមាន​ការសម្តែង​សិល្បៈ​ចម្រុះ​៕


























































Tag:
 ពិធីបួងសួង​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next