ជាតិ
ពិធីបួងសួង​សុំ​សេចក្តីសុខ​នៅ​អង្គរវត្ត បានចាប់ផ្តើម នៅ​ព្រឹក​នេះ ដោយមាន​ថ្នាក់ដឹកនាំ​កំពូលៗ​ជាច្រើន​ចូលរួម​
03, Dec 2017 , 9:46 am        
រូបភាព
​សៀមរាប​៖ ពិធីបួងសួង​ចម្រើន​សេចក្តីសុខ ដែល​រៀបចំឡើង​នៅមុខ​អង្គរវត្ត កំពុង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២0១៧​នេះ​។ ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​នេះ មានការ​ចូលរួម ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី រួមទាំង​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ជាច្រើនរូប​ទៀត​។

 


​ទិដ្ឋភាព​នៅមុខ​អង្គរវត្ត​នា​ព្រឹក​នេះ មានការ​សូត្រមន្ត​និង​ការ​រាប់បាត្រ​ព្រះសង្ឃ ៥​ពាន់​អង្គ ជាមួយ​មហាជន នៅក្នុង​ពិធីបួងសួង​។ រហូតដល់​រសៀល ចាប់ពី​ម៉ោង ៣​កន្លះ​ទៅ នឹងមាន​ការសម្តែង​សិល្បៈ​ចម្រុះ​។

​អ្នកកាសែត​ជាតិ​និង​អន្តរជាតិ​ជាច្រើន បាន​ចូល​យក​ព័ត៌មាន និង​ផ្តិត​យក​រូបភាព​ក្នុង​កម្មវិធី​នេះ​។ រីឯ​ស្ថានីយ៍ទូរទស្សន៍​មួយចំនួន កំពុង​ផ្សាយ​ផ្ទាល់ ពី​ពិធី​នេះ ហើយ​ចាប់ពី​ម៉ោង​៥​តទៅ នឹងមាន​ការសម្តែង​សិល្បៈ​ជូន​មហាជន​ទស្សនា​នៅខាងមុខ​ប្រាសាទអង្គរវត្ត​៕


























































Tag:
 ​ពិធីបួងសួង​
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com