ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពិធីបួងសួងសុំសេចក្តីសុខនៅអង្គរវត្ត បានចាប់ផ្តើម នៅព្រឹកនេះ ដោយមានថ្នាក់ដឹកនាំកំពូលៗជាច្រើនចូលរួម
03, Dec 2017 ,
9:46 am
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ពិធីបួងសួងចម្រើនសេចក្តីសុខ ដែលរៀបចំឡើងនៅមុខអង្គរវត្ត កំពុងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២0១៧នេះ។ ពិធីបួងសួងចម្រើនសេចក្តីសុខនេះ មានការចូលរួម ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រី រួមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជាច្រើនរូបទៀត។
ទិដ្ឋភាពនៅមុខអង្គរវត្តនាព្រឹកនេះ មានការសូត្រមន្តនិងការរាប់បាត្រព្រះសង្ឃ ៥ពាន់អង្គ ជាមួយមហាជន នៅក្នុងពិធីបួងសួង។ រហូតដល់រសៀល ចាប់ពីម៉ោង ៣កន្លះទៅ នឹងមានការសម្តែងសិល្បៈចម្រុះ។
អ្នកកាសែតជាតិនិងអន្តរជាតិជាច្រើន បានចូលយកព័ត៌មាន និងផ្តិតយករូបភាពក្នុងកម្មវិធីនេះ។ រីឯស្ថានីយ៍ទូរទស្សន៍មួយចំនួន កំពុងផ្សាយផ្ទាល់ ពីពិធីនេះ ហើយចាប់ពីម៉ោង៥តទៅ នឹងមានការសម្តែងសិល្បៈជូនមហាជនទស្សនានៅខាងមុខប្រាសាទអង្គរវត្ត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពិធីបួងសួង
អង្គរវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
4 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
2 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
អត្ថបទពេញនិយមបន្ថែម