ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្វើ​ម៉េច​ទើប​កូន​កើតមក​ឆ្លា​តទៅ​?
28, Nov 2021 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​ធ្វើ​ឲ្យ​កូន​កើតមក​ឆ្លាត​។ តើ​មាន​អ្វី​ខ្លះទៅ​?



​មុនពេល​មាន​ផ្ទៃពោះ​
​មុន​ពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​គួរតែ​កែ​ចោល​ទម្លាប់​ដែល​ចូល​គេង​យប់​ជ្រៅ​។ ជាពិសេស អ្នក​មិនគួរ​ញ៉ាំ​ស្រា និង​ជក់បារី​ទៀត​ទេ ព្រោះ​វា​អាច​ផ្តល់​ផលប៉ះពាល់​ដល់​ការលូតលាស់​ខួរក្បាល​របស់​កូន​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ​។ ដូចនេះ អ្នក​គួរតែ​គេង​ឲ្យ​បាន​ទៀង​ម៉ោង ទើប​មិន​ប៉ះពាល់​ដល់​កូន​ពេល​អ្នកមាន​ផ្ទៃពោះ​។​

​កំឡុងពេល​មាន​ផ្ទៃពោះ​
​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​សប្បាយ ទើប​កូន​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​។ ម្យ៉ាងទៀត វា​ក៏​អាចធ្វើ​ឲ្យ​កូន​ឆ្លាត និង​មាន​ចរិតល្អ​ផងដែរ​។ ជាពិសេស អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ ទើប​កូន​អាច​ទទួលបាន​កាល់​ស្យូ​ន​គ្រប់គ្រាន់​។ អ្នក​ក៏​គួរតែ​ពិសារ​ផ្លែឈើ​ផងដែរ ទើប​កូន​អាច​លូតលាស់​បានល្អ​។​

​ក្រោយពេល​សម្រាល​រួច​
​អ្នក​គួរតែ​ឲ្យ​កូនបៅ​ទឹកដោះ​របស់​អ្នក ទើប​ខួរក្បាល​កូន​អាច​លូតលាស់​បានល្អ ហើយ​ឆ្លាត​។ ជាពិសេស សុខភាព​របស់គេ​ក៏​ល្អ​ផងដែរ ដោយ​មិនសូវ​ឈឺ​នោះទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com