ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បញ្ចុះ​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​មិនបាច់​ប្រើ​ថ្នាំ​ដែរ​ទេ​?
03, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​ដែលមាន​ជំងឺ​លើស​សម្ពាធ​ឈាម ជាធម្មតា​គឺ​សម្ពាធ​ឈាម​របស់​ពួកគេ​មាន​ចាប់​ពៅ ១៤០/៩០​មី​លី​ម៉ែត្រ​បា​រ៉​ត (mmHg) ឡើងទៅ​។ បើសិនជា​ជំងឺ​នេះ​មិន​រកឃើញ​ទាន់ពេលវេលា​ទេ វា​អាច​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព​បាន​ដូចជា​៖


•    ជំងឺ​ទឹកនោមផ្អែម​
•    ខ្សោយតម្រងនោម​
•    ការរីក​ប៉ោង​របស់​សរសៃឈាម​
•    ជំងឺ​បេះដូង​សរសៃឈាម​

​មាន​អ្នកជំងឺ​ច្រើនណាស់​ដែល​ត្រូវបាន​គ្រូពេទ្យ​ចេញ​ថ្នាំ​ឲ្យ​ប្រើប្រាស់​ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​។ ជា​អ​កុស​ល្យ ថ្នាំ​ទាំងនេះ​ជាធម្មតា​អាច​បង្ក​ជា​ផល​រំខាន​ច្រើន​ដែរ​ដល់​សុខភាព​ដូចជា វិលមុខ រមួលក្រពើ និង​គេង​មិន​លក់​ជាដើម​។​

​ដូច្នេះហើយ យក​ល្អ​គួរតែ​ប្រើ​វិធី​ធម្មតា​ខ្លះ​បន្ថែមទៀត​ព្រោះ​វា​មាន​សុ​ត្ថិ​ភាព ហើយ​អាច​រកបាន​យ៉ាង​ងាយស្រួល​។​

​វិធី​ទី​១៖ ក្រូចឆ្មា​

​ត្រូវមាន​គ្រឿងផ្សំ​៖
•    ទឹក​
•    ចំណិត​ក្រូចឆ្មា​
•    ត្រូវមាន​ច្របាច់​ទឹកក្រូច​ឆ្មា​មួយ​ចំណិត​នោះ​ទៅក្នុង​ទឹក​មួយ​កែវ​។ ចូរ​ញ៉ាំ​ទឹក​នេះ​ជា​រៀងរាល់​ព្រឹក​មុន​អាហារ​ពេលព្រឹក​។ ភេសជ្ជៈ​មួយ​នេះ​នឹង​ជួយ​សម្រួល​ដល់​ភាពបត់បែន និង​ភាព​ទន់​របស់​សរសៃឈាម ព្រមទាំង​អាច​បញ្ចុះ​សម្ពាធ​ឈាម​ដែល​កំពុងតែ​ឡើង​ខ្ពស់​បាន​។​

​វិធី​ទី​២៖ ខ្ទឹមស​
•    ជាតិ​ស្ពាន់ធ័រ​ដែលមាន​ក្នុង​ខ្ទឹមស​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ព្រមទាំង​អាច​កំចាត់​ជាតិពុល និង​កូ​ឡេ​ស្តេ​រ៉ុល​ពី​ក្នុង​ខ្លួន​ថែមទៀត​។ សារធាតុ​មួយ​នេះ​អាច​ភ្ញោ​ច​ដល់​ការផលិត Nitric Oxide និង​សម្រួល​ដល់​សម្ពាធ​ឈាម​ដែល​កំពុងតែ​ឡើង​ខ្ពស់ និង​ធ្វើ​ឲ្យ​សរសៃឈាម​យឺត​ផងដែរ​។​
•    ចូរ​ញ៉ាំ​ខ្ទឹមស​ស្រស់ ២ ទៅ​៤​កំ​ប៉ឹ​ស​ជា​រៀងរាល់​ព្រឹក​មុន​អាហារ​ពេលព្រឹក ឬ​រាល់​ល្ងាច​មុនពេល​ចូល​គេង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com