ជាតិ
ពីនេះ ពីនោះ
រវាង «​ដុះ​»​និង «​ដុស​»​មាន​អត្ថន័យ​ខុសគ្នា​ដូចម្តេច​?
20, Apr 2023 , 7:29 am        
រូបភាព
​សាធារណជន​ភាគច្រើន សរសេរ ពាក្យ «​ដុះ​»​និង «​ដុស​»​ទាំងពីរ​នេះ​ណាស់ គ្រាន់តែ​មិនដឹងថា​ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ណាមួយ​ឱ្យ​ជាក់លាក់​ឡើយ​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​យ៉ាង​លម្អិត​នៃ​ពាក្យ «​ដុះ​»​និង «​ដុស​»​ទាំងពីរ​នេះ គឺ​ប្រើ​ក្នុងន័យ​ខុសគ្នា​។



​ពាក្យ «​ដុះ​» មានន័យថា ការកកើត​, ចាប់កំណើត​, មាន​ពន្លក​, មាន​ដើមទង​ឡើង​។ គឺ​សំដៅលើ រុក្ខជាតិ ដែល​រីកលូតលាស់​ឡើង​។ ឧទាហរណ៍​៖ ស្រូវ​ដុះ​រីកលូតលាស់ និង ពុកចង្កា​ដុះ​។
​ចំណែកឯ​ពាក្យ «​ដុស​» មានន័យថា ការ​ដុសខាត់​, ខាត់​ជម្រះ​ឲ្យ​ស្អាត​, ដុស​ឲ្យ​រលីង និង​ដុស​ឲ្យ​ជ្រះ​អស់​មន្ទិល​។ ឧទាហរណ៍​៖ ការ​ដុសធ្មេញ​ឲ្យ​ស្អាត ធ្វើ​ឲ្យ​ធ្មេញ​មិនមាន​ដង្កូវ​ស៊ី​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com