ជាតិ
វីដេអូ
លោក ហេង សួរ​៖ ពលករ​ចំណាកស្រុក​ច្រើន បង្កើន​ប្រាក់ចំណូល​ដល់​កម្លាំង​ពលកម្ម​ក្នុងស្រុក​
03, Dec 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ បច្ចុប្បន្ន​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេស​ដែល​បញ្ជូន​ពលករ​ចំណាកស្រុក​ច្រើន នៅក្នុង​តំបន់​អាស៊ាន​។ បើតាម​តួលេខ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ មាន​ចំនួន​១ លាន​៥​សែន​នាក់ ខណៈ​នៅ​ប្រទេស​កូរ៉េខាងត្បូង​មាន​ពលករ​ច្រើន​លំដាប់​ទី​២ និង​ម៉ាឡេស៊ី លំដាប់​ទី​៣​។​



​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​និយាយថា លំហូរ​ចំណាកស្រុក​របស់​ពលក​រ​ខ្មែរ​នេះ គឺ​វា​ស្របទៅនឹង​គោលការណ៍​សកល នៃលក្ខណៈ​សេដ្ឋកិច្ច​។ ត្រង់ចំណុច​នេះ លោក ហេង សួរ ពន្យល់ថា ការបញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស នឹង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុងស្រុក ជាពិសេស​ការទាញយក​ជំនាញ​ពី​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន មក​អភិវឌ្ឍន៍​ក្នុងប្រទេស​កម្ពុជា នាពេល​អនាគត​។ លោក ហេង សួរ បញ្ជាក់ថា ពលករ​ចំណាកស្រុក​ច្រើន បាន​បង្កើន​ប្រាក់ចំណូល​ដល់​កម្លាំង​ពលកម្ម​ក្នុងស្រុក​។​

សូមទស្សនាវីដេអូ៖



Tag:
 ហេង សួរ​
 ​ ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com