ជាតិ
កម្ពុជា-ហ្វីលីពីន នឹងចុះអនុស្សរណយោគយល់គ្នាស្តីពី កិច្ចសហការលើវិស័យការពារជាតិ
04, Dec 2017 , 9:51 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ហ្វីលីពីន ពីថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​៧​ខែធ្នូ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​មួយ​នេះ នៅ​ថ្ងៃទី​ថ្ងៃទី​១​ខែធ្នូ​។​



​ក្នុងពេល​ទស្សនកិច្ច​នោះ លោក ប្រាក់ សុខុន និង​លោក អា​ឡាន ភី​ទ័​រការ​យ៉េ​តា​ណូ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន នឹង​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​ហ្វីលីពីន លើក​ទី​២​។ ក្នុងឱកាស​នោះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ នឹង​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​មួយចំនួន ដូចជា វិស័យ​នយោបាយ សេដ្ឋកិច្ច ការពារជាតិ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​កិច្ចសហប្រតិបត្តិការ​ស​ង្គ​ម និង​វប្បធម៌​។

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​នោះ​នឹងមាន​ការចុះហត្ថលេខា​លើ​ឯកសារ ដូចជា កិច្ចព្រមព្រៀង​រវាងរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ហ្វីលីពីន ស្ដីពី​ការទប់ស្កាត់​ការ​លួច និង​ជួញដូរ​ខុសច្បាប់​នូវ​សម្បត្តិ​វប្បធម៌ និង​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​ទាំងពីរ​ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះដែរ លោក ប្រាក់ សុខុន នឹង​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​លោក រ៉ូ​ឌ្រី​ហ្គោ រ៉ូ​ឌូ​តឺ​តេ ប្រ​ធានា​ធីប​តី​ហ្វីលីពីន​ផងដែរ​៕


Tag:
 ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com