ជាតិ
កម្ពុជា -​បង់​ក្លា​ដែ​ស សម្រេចយក​ផ្លូវចំនួន​២ ដាក់​ព្រះនាម​«​បិតា​ឯករាជ្យ​ជាតិ​» ទៅវិញទៅមក​
04, Dec 2017 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ៖ កម្ពុជា និង​បង់​ក្លា​ដែ​ស បាន​សម្រេចយក​ផ្លូវចំនួន​ពីរ ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា និង​ផ្លូវ​ក្នុង​រដ្ឋធានី​បង់​ក្លា​ដែ​ស ដាក់​ព្រះនាម​«​បិតា​ជាតិ​» រវាង​ប្រទេស​ទាំងពីរ ទៅវិញទៅមក​។ ការសម្រេច​បែបនេះ ធ្វើឡើង​ក្រោយពី​ជំនួប​​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស លោកស្រី សេ​ក្ខ ហា​ស៊ី​ហា ដែលមាន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​ចំនួន​១១ ។​



​ថ្លែង​នៅក្នុង​ពិធី​ចុះ​អនុស្សារណៈ នៅ​ថ្ងៃទី ៤ ខែធ្នូ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា កម្ពុជា នឹង​យក​ផ្លូវ​មួយ​ដាក់ឈ្មោះ​«Sheikh Mujibur Rahman» ដែលជា​បិតា​ឯករាជ្យ​របស់​ប្រទេស​បង់​ក្លា​ដែ​ស​ ។ ចំណែក​បង់​ក្លា​ដែ​ស​វិញ ក៏​នឹង​យក​ផ្លូវ​ដ៏​ល្បី​មួយ​ក្នុង​រដ្ឋធានី​ដា​ក្កា ដាក់​ព្រះនាម​«​សម្ដេច​នរោត្តម សីហនុ​»​ផងដែរ ដើម្បី​ជា​និមិត្តរូប នៃ​ការ​រំ​ឮ​ក​ពី​សាមគ្គីភាព​របស់​ប្រទេស​ទាំងពីរ​។​

​កម្ពុជា​ចុះហត្ថលេខា​លើ​ឯកសារ​ទាំង​១១​ចំណុច​នោះ​រួមមាន​៖​ទី​១-​សេចក្តីថ្លែងការណ៍​រួម​ស្តីពី លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស រវាង លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ខ្មែរ និង​លោក Abul Hassan Mahmood Ali រដ្ឋមន្ត្រី​ក្រសួងការបរទេស​បង់​ក្លា​ដែ​ស​។ ទី​២-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ និង​កិច្ចសហការ​លើ​បញ្ហា​ពាក់ព័ន្ធ​ក្នុងការ​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​រហូតដល់​ឆ្នាំ​២០៣០ ។ ទី​៣-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។ ទី​៤-​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ។ ទី​៥-​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ម៉ូ​ដេ​ល​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ចំណុះ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ចម្រុះ ។​

​ទី​៦-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ស្ថាប័ន​លើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការ​ជម្រុញ​វិនិយោគ​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អាជ្ញាធរ​អភិវឌ្ឍន៍​ការវិនិយោគ​បង់​ក្លា​ដែ​ស ។ ទី​៧-​អនុស្សា​សារ​ណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន និង​គមនាគមន៍ ។​

​ទី​៨-​អនុស្សា​សារ​ណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វារីវប្បកម្ម និង ។ ទី​៩-​អនុស្សា​សារ​ណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិរក្ស ប្រវត្តិសាស្ត្រ​សង្គ្រាម បូជនីយស្ថាន​សង្គ្រាម និង​កេរដំណែល​សង្គ្រាម ។ ទី​១០-​អនុស្សា​សារ​ណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សិក្សា​ស្រាវជ្រាវ​រវាង​រាជបណ្ឌិត្យសភាកម្ពុជា និង​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​បង់​ក្លា​ដែ​ស និង​ទី​១១-​កិច្ចព្រមព្រៀង​ស្តីពី​សហប្រតិបត្តិការ​រ​វាង សភាពាណិជ្ជកម្ម​កម្ពុជា និង​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សា​សហកម្ម​បង់​ក្លា​ដែ​ស ៕



Tag:
 ហ៊ុន សែន​
  កម្ពុជា​
 ​ បង់​ក្លា​ដេ​ស
© រក្សាសិទ្ធិដោយ thmeythmey.com