ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនចាំបាច់​ពិនិត្យ​ឈាម ក៏​ដឹងថា​អ្នក​ខ្វះ​សារធាតុ​អ្វី​ដែរ​
05, Dec 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​វិធី​ក្នុងការ​មើលថា​ខ្លួន​អ្នក​ខ្វះ​សារធាតុ​អ្វី​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    នៅពេលដែល​សក់​អ្នក​ប្រែជា​លឿង ហើយ​ស្ងួត មានន័យថា​អ្នក​ខ្វះ​ប្រូតេអ៊ីន​ហើយ​។​

2.    នៅពេលដែល​សក់​អ្នក​មើលទៅ​គ្មាន​ពន្លឺ អ្នក​គួរតែ​ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន​អេ និង​ប្រូតេអ៊ីន​។​

3.    បើ​សក់​អ្នក​បែក​ចុង អ្នក​គួរតែ​ប៉ូវ​វីតាមីន​E ព្រោះ​រាងកាយ​របស់​អ្នក​កំពុងតែ​ខ្វះ​វីតាមីន​មួយ​នេះ​។​

4.    នៅពេលដែល​សក់​អ្នក​ឡើង​អង្គែ អ្នក​គួរតែ​ពិសារ​អាហារ​ដែល​មានវី​តា​មីន​B2 ទើប​បញ្ហា​នេះ​អាច​ដោះស្រាយបាន​។​

5.    បើ​អ្នក​តែងតែ​ឈឺក្បាល មានន័យថា​អ្នក​កំពុង​ខ្វះ​ពពួក​វីតាមីន​B វីតាមីន​C និង​វីតាមីន​E​។​

6.    បើ​មុខ​អ្នក​ឡើង​មុន អ្នក​អាច​ប៉ូវ​វីតាមីន​E និង​A ព្រោះ​រាងកាយ​អ្នក​កំពុងតែ​ខ្វះ ទើប​បណ្តាល​ឲ្យ​ចេញ​មុន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com