ជាតិ
ពន្យល់ពាក្យ
ពីនេះ ពីនោះ
«​បុរាណ​»​និង​«​បូរាណ​» មាន​អត្ថន័យ​ដូចគ្នា​
12, Apr 2024 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​តាមពិត​ពាក្យ «​បុរាណ​»​និង «​បូរាណ​»​ទាំងពីរ​នេះ មាន​អត្ថន័យ​ដូចគ្នា គ្រាន់តែ​ពាក្យ «​បុរាណ​»​ដែល​សាធារណជន​និយម​សរសេរ ជាង​ពាក្យ «​បូរាណ​»​តែប៉ុណ្ណោះ​។



​ពាក្យ​«​បុរាណ​»​និង​«​បូរាណ​» តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត មានន័យថា ចាស់​ដែល​កើតមុន​,​ដែលមាន​យូរលង់​មកហើយ​,​ដែល​ធ្លាប់មាន​តាំងពី​ព្រេងនាយ​៖ ចាស់​បុរាណ របស់បុរាណ ប្រាសាទបុរាណ​។ 

«​បុរាណ​»​ប្រើ​ជានា​ម មានន័យថា កាលពី​បុរាណ បុរាណ​ពី​ដើម បុរាណកាល​។  ប៉ុន្តែ​គេ​ប្រើពាក្យ «​បូរាណ​» ជានា​មកា​ព្យ មានន័យថា អក្សរ​ខ្មែរ​យើង​សព្វថ្ងៃ អ្នកប្រាជ្ញ លោក​ច្នៃ​តាម​លំ​អាន ចាស់ព្រឹទ្ធាចារ្យ​ពី​បូរាណ ដែល​បាន​ហាត់រៀន​តៗ​មក​។ ឧទាហរណ៍​៖ ខ្ញុំ​រៀន​ភាសាបាលី​ឆាប់​ចេះ តាមបែប​បូរាណ ដែល​លោកគ្រូ​បាន​ពន្យល់​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com