ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការចូលនិវត្តន៍​មាន​អ្វី​ពាក់ព័ន្ធ​នឹង​សុខភាព​ផ្លូវចិត្ត​ដែរ​ទេ​?
05, Dec 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ការដែល​ចូលនិវត្តន៍​លឿន​គឺជា​រឿង​មាន​ប្រយោជន៍ យ៉ាងហោចណាស់​ក៏មាន​ប្រយោជន៍​ចំពោះ​សុខភាព​ផ្លូវចិត្ត​ដែរ ប៉ុន្តែ​បែរជា​មិនមាន​អ្វី​ខុសគ្នា​ទៅលើ​ជំងឺ​ផ្លូវកាយ​ទៅវិញ​។​



​អ្នកស្រាវជ្រាវ​ជាច្រើន​បានធ្វើការ​សិក្សា​ទៅលើ​បុគ្គលិក​ក្រុមហ៊ុន​ថាមពល​ជាង ១៤០០០​នាក់ ដែល​បាន​ចូលនិវត្តន៍​នៅ​ចន្លោះ​ឆ្នាំ ១៩៩០ ទៅ ២០០៦​។ ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​មុនពេល​ចូល​និវត្ត អ្នកចូលរួម​សិក្សា​ទាំងនោះ​តម្រូវ​ឲ្យ​បំពេញ​តារាង​សំណួរ​ប្រចាំឆ្នាំ​អំពី​សុខភាព​ផ្លូវកាយ និង​កម្រិត​នៃ​ភាព​អស់កម្លាំង​ទាំង​ផ្លូវកាយ និង​ចិត្ត​របស់​ពួកគេ​។ ការចូលនិវត្តន៍​ហាក់បីដូចជា​មិនមាន​ឥទ្ធិពល​អ្វី​ទៅលើ​អត្រា​នៃ​បញ្ហា​សុខភាព​ផ្លូវកាយ​ដូចជា ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​សរសៃឈាម​បេះដូង​ដែល​វា​តែងតែ​កើនឡើង​ការប្រឈមមុខ​នៅពេល​អាយុ​កាន់តែច្រើន​សោះ​។ យ៉ាងណាមិញ គេ​បាន​រកឃើញថា ការ​អស់កម្លាំង​បាន​ថយចុះ​យា់ង​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល​មួយឆ្នាំ​ក្រោយពី​ចូលនិវត្តន៍​ជាង​មុនពេល​ចូលនិវត្តន៍​ទៅវិញ ជាពិសេស​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​តែម្តង​។​

​ការចូលនិវត្តន៍​ប្រហែល​ជាមាន​អត្ថប្រយោជន៍​មួយចំនួន​ចំពោះ​សុខភាព​ផ្លូវចិត្ត និង​ការ​អស់កម្លាំង​ដែរ​។ យ៉ាងណាមិញ អ្វីដែល​ពិបាក​ក្នុងការ​សិក្សា​នេះ យើង​នៅតែ​មិនទាន់​ដឹង​ច្បាស់​អំពី​អត្ថប្រយោជន៍​នៃ​ការចូល​និវត្ត​នេះ​នៅ​ឡោះ​យ ហើយក៏​ត្រូវការ​ការសិក្សា​លើ​ប្រទេស​ផ្សេងៗ​ទៀត និង​ចំនួន​ប្រជាជន​ច្រើនជាង​នេះ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com