ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​មាន​ជាតិ​ទង​ដែង​ប្រហែលជា​បង្ក​ជា​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​
28, Dec 2022 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម Daily Telegraph បានដាក់​បម្រាម​ថា ជាតិ​ទង​ដែង​ដែលមាន​ក្នុង​របប​អាហារ អាចជា​ដើមហេតុ​នាំ​ឲ្យ​កើតជា​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​ក្រោយពី​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ណែនាំ​ថា កាលនា​ជាតិ​ទង​ដែង​ក្នុង​ខ្លួន​មាន​ច្រើន​អាច​រំខាន​ដល់​ឥទ្ធិពល​នៃ​ប្រូតេអ៊ីន​សំខាន់​មួយ​ក្នុង​ខួរក្បាល​បាន​។​



​ប្រូតេអ៊ីន​នោះ​ឈ្មោះថា LRP1 ដែល​ត្រូវបាន​គេ​ចាត់ទុកថា ចូលរួម​ក្នុង​ការជួយ​បញ្ចេញ​ចោល​សារធាតុ Amyloid Beta ចេញពី​ខួរក្បាល​។ Amyloid Beta គឺជា​ប្រូតេអ៊ីន​ម្យ៉ាង​ដែលមាន​ជាប់ទាក់ទង​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​យ៉ាងខ្លាំង​។​

​ការស្រាវជ្រាវ​មួយ​នេះ​មិនមែន​អះអាងថា យើង​គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ទង​ដែង​ដូចជា សាច់​ក្រហម ត្រី​ជា​ប្រភេទ​សំបក គ្រាប់​ធញ្ញជាតិ និង​បន្លែ​ព្រមទាំង​ផ្លែឈើ​នោះទេ​។ កាលណា​ក្នុង​ខ្លួន​មាន​ជាតិ​ទង​ដែង​តិច​វិញ វា​អាច​នាំ​ឲ្យ​មាន​ជំងឺ​ជាច្រើន​ដូចជា ពុក​ឆ្អឹង និង​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ធ្វើការ​ច្រើន​ខ្លាំងពេក​បាន​.

​ទោះបីជា​យ៉ាងណាក៏ដោយ មាន​មធ្យោបាយ​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ភាព​ភ្លេចភ្លាំង​ដូចជា​៖
•    ឈប់​ជក់បារី​
•    ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
•    ញ៉ាំ​អាហារ​មាន​តុល្យភាព ផ្តល់​សុខភាព ដោយ​យ៉ាងហោចណាស់​ញ៉ាំ​បន្លែ និង​ផ្លែឈើ ៥​ពេល​ជា​រៀងរាល់ថ្ងៃ​។​
•    ហាត់ប្រាណ​យ៉ាងហោចណាស់ ១៥០​នាទី ជា​រៀងរាល់​សប្តាហ៍​តាមរយៈ​សកម្មភាព​មធ្យ​ម ទៅ​ខ្លាំងក្លា (​ជិះ​កង់ ឬ​ដើរ​លឿន​) ដើម្បី​ពង្រឹង​ដល់​សុខភាព​ផ្លូវកាយ និង​ចិត្ត​ផង​
•    ចូរ​ប្រាកដថា សម្ពាធ​ឈាម​អ្នកមាន​ការគ្រប់គ្រង​ល្អ​ហើយ និង​ពិនិត្យ​សុខ​ភាពជា​ទៀងទាត់​ផង​
•    បើសិន​ជាមាន​ជំងឺ​ទឹកនោមផ្អែម ចូរ​ប្រាកដថា​អ្នក​បាន​ញ៉ាំ​អាហារ​ទៅតាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ប្រើ​ថ្នាំ​បាន​ត្រឹមត្រូវ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com