English-Français
តារាល្បីៗ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
តារា​ល្បី​ហ្វីលីពីន Jodi ក្រោក​ម៉ោង​៣​ទៀបភ្លឺ ចាំមើល​ព្រះអាទិត្យ​រះ​នៅ​អង្គរវត្ត​
05, Dec 2017 , 3:20 pm        
រូបភាព
នា​ដើមខែ​ធ្នូ​នេះ តារាភាពយន្ត​ល្បីឈ្មោះ​របស់​ហ្វីលីពីន Jodi Sta. Maria បានធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​ឯកជន​មក​ខេត្តសៀមរាប​ដើម្បី​ទស្សនា​ប្រាសាទ​នានា​របស់​ខ្មែរ និង​បាន​បន្ត​មក​ទស្សនា​រាជធានី​ភ្នំពេញ​ផងដែរ​។ បេក្ខជន​នៃ​ពានរង្វាន់ Emmy Award ឆ្នាំ​២០១៦ របស់​ហ្វីលីពីន ដែលមាន​ឈ្មោះ​កំណើត​ថា Jodi Chrissie Garcia Santamaria បានផ្តល់​បទ​សម្ភាស​ផ្តាច់មុខ​ដល់​សារព័ត៌មាន​ថ្មីៗ ដើម្បី​និយាយ​អំពី​អារម្មណ៍​រំភើប​របស់គាត់​នៅក្នុង​ប្រទេស​កម្ពុជា​។​



​សូម​ទស្សនា​វីដេអូ​សម្ភាស​របស់​Jodi ដែល​បង្ហាញ​កាយវិការ​ដ៏​រស់​រវើក​



Jodi បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក គី សុខ​លីម អ្នកកាសែត​នៃ​សារព័ត៌មាន​ថ្មីៗ​ថា ការដែល​អ្នកស្រី​បានមក​កម្សាន្ត​នៅ​កម្ពុជា​ដើម្បី​ទស្សនា​ប្រាសាទអង្គរវត្ត គឺជា ក្តី​សុ​បិ​ន្ត​មួយ​របស់​អ្នកស្រី​ដែល​ក្លាយជា​ការពិត​។ អ្នកស្រី​បានឃើញ​រូបថត​ជាច្រើន និង​ព័ត៌មាន​ច្រើន​និយាយ​ពី​ប្រាសាទអង្គរវត្ត​។ អ្នកស្រី​បាន​ទស្សនា​ភាពយន្ត  Tomb raider ដែល​បង្ហាញ​តួ​ស្រី​ហូលីវូត Angelina Jolie សម្តែង​នៅក្នុង​ប្រាសាទបុរាណ​ខ្មែរ​។ ទាំងអស់​នេះហើយ​ដែល​កាន់​ជំរុញ​តារាភាពយន្ត​ហ្វីលីពីន​ឲ្យ​មក​ទស្សនា​ខេត្តសៀមរាប​របស់​កម្ពុ​ជា​។​

​មិនមែន​តែ​ប្រាសាទអង្គរវត្ត​ដែលជា​បេតិកភណ្ឌ​ពិ​លោក​របស់​ខ្មែរ​មួយ​ទេ​ដែល Jodi Sta. Maria ចង់ឃើញ​។ នៅក្នុង​បទ​សម្ភាស Jodi បានគិត​តាំងពី​ប្រទេស​កំណើត​របស់ខ្លួន​ថា គាត់​នឹង​សាកល្បង​បរិភោគ​សត្វ​អា​ពីង​នៅ​ទីប្រជុំជន​ស្គន់​។ ផ្ទុយទៅវិញ ពេលមកដល់​កន្លែង​ផ្ទាល់ Jodi បែរជា​ខ្លាច និង​រត់​ចូលទៅ​អង្គុយ​ក្នុង​រថយន្ត​វិញ​។ Jodi ខ្លាច​អា​ពីង​។​
Jodi បាន​ថ្លែង​ទាំង​រីករាយ​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្នកស្រី​ស្រឡាញ់​សៀមរាប ស្រឡាញ់​ភ្នំពេញ និង​ស្រឡាញ់​ប្រជាជន​ខ្មែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com