ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ជប៉ុនផ្ដល់ថវិកាជាង៣សែនដុល្លារ លើគម្រោងសាងសង់មណ្ឌលសុខភាពនិងផ្លូវនៅកម្ពុជា
06, Dec 2017 ,
10:54 am
រូបភាព
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ខាងឆ្វេង
×
ដោយ:
ភ្នំពេញ៖រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងសរុបទឹកប្រាក់ជាង៣សែនដុល្លារអាមេរិក លើគម្រោងសាងសង់ អាគារមណ្ឌលសុខភាពនិងជួសជុលផ្លូវនៅកម្ពុជា។ ការផ្ដល់ជំនួយនេះ ក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទាយតូចសន្តិសុខមនុស្សជាតិ(ជំនួយគូសាណូណិ)។
គម្រោងដែលមានទឹកប្រាក់៣២៩,៧៣៦ ពីរដ្ឋាភិបាលជប៉ុននេះ នឹងយកទៅសាងសង់អាគារមណ្ឌលសុខភាពក្រញូង សែនជ័យ ខេត្តក្រចេះ ដែលចំណាយថវិកាចំនួន ៨៩,៦៣២ដុល្លារ សម្រាប់ការសម្រាលកូន ការថែទាំក្រោយពេលសម្រាលកូន និងការចេញវេជ្ជបញ្ជាថ្នាំពេទ្យ ដែលប៉ុស្តិ៍សុខភាពបច្ចុប្បន្នមិនអាចផ្ដល់បាន។ ទី២ គម្រោងសាងសង់អាគារមណ្ឌលសុខភាពបារ៉ុង ខេត្តកណ្ដាល ដែលមានថវិកាចំនួន ៨៤,៩៧២ដុល្លារ។ ទី៣ គម្រោងបំពាក់ម៉ាស៊ីនកាំរស្មីអ៊ិច និងម៉ាស៊ីនឆ្លុះអេកូ នៅមន្ទីរពទ្យកុមារអង្គរ ខេត្តសៀមរាប ដែលមានថវិកាចំនួន ៧៦,៥៤៥ដុល្លារ និងថវិកាមួយផ្នែកទៀត សម្រាប់គម្រោងជួសជុលផ្លូវ១ខ្សែ ស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដែលត្រូវចំណាយថវិកា ៨៧,៥៨៧ដុល្លារ។
កិច្ចសន្យាផ្ដល់ជំនួយឥតសំណងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពប្រទេសជប៉ុន ប្រចាំនៅកម្ពុជា លោក ហូរីណូអ៊ុជិ ហ៊ិដេហ៊ិសា ជាមួយនឹង ប្រធានមន្ទីរខេត្តទាំង៤ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧។
លោក វេជ្ជបណ្ឌិត អ៊ូ ច័ន្ទតារាមុនី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម ខេត្តកណ្ដាល ខាងឆ្វេង
លោក អ៊ូ ច័ន្ទតារាមុនី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម ខេត្តកណ្ដាល បានលើកឡើងថា ដើម្បីទទួលបានសេវាសុខាភិបាលត្រឹមត្រូវ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ត្រូវទាមទារឲ្យមានអាគារមណ្ឌលសុខភាពមានភាពសមរម្យ។ លោកថា អគារថ្មីនេះនឹងផ្ដល់សេវាមានគុណភាព ក៏ដូចជាភាពសមស្របដល់មន្ដ្រីសុខាភិបាល ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺផងដែរ។ លោក អ៊ូ ច័ន្ទតារាមុនី៖ «នេះជាគម្រោងទី១សម្រាប់ស្រុកល្វាឯម។គម្រោងនេះនឹងអនុញ្ញាតឲ្យមណ្ឌលសុខភាពបំពេញតាមស្ដង់ដាក្រសួងសុខាភិបាល និងផ្ដល់សេវាសុខភាពកាន់តែល្អប្រសើរដល់ប្រជាពលរដ្ឋប្រមាណជាង ៥,២០០នាក់»។
លោក ងួន ច័ន្ទភត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ខាងឆ្វេង
ជាមួយគ្នានេះលោក ងួន ច័ន្ទភត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ ដែលទទួលបានជំនួយដំឡើងផ្នែកបរិក្ខាវិទ្យាសាស្ត្រ ម៉ាស៊ីនកាំរស្មីអ៊ិច និងម៉ាស៊ីនឆ្លុះអេកូពីរដ្ឋាភិបាលជប៉ុននេះ បានវាយតម្លៃថា ជំនួយទាំងនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់កុមារកម្ពុជា ក្នុងការស្វែងរោគវិនិច្ឆ័យយ៉ាងតិច ១ម៉ឺននាក់ក្នុងមួយឆ្នាំ។
ជំនួយគូសាណូណិ ចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ១៩៩១ ដែលមកដល់ពេលនេះមានថវិកាសរុបជាង ៥៧លានដុល្លារអាមេរិក។ ជំនួយនេះ រដ្ឋាភិបាលជប៉ុនផ្ដល់ឲ្យកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍ និងស្ថាបនានៅតាមមូលដ្ឋានប្រទេសកម្ពុជាឡើងវិញ។ រីឯជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមពីឆ្នាំ ២០០២ សម្រាប់គាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលប៉ុន ក្នុងការប្រឹងប្រែងជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា ដែលមកទល់ពេលនេះមានថវិកាសរុបជាង ៣០លានដុល្លារ។ ជំនួយទាំងនេះ សម្រាប់ទ្រទ្រង់គម្រោងចំនួន ១០៤ ដោយផ្ដោតសំខាន់លើវិស័យអប់រំ សុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
8 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម