ក្រៅពី​មេរោគ​អេដស៍ និង​ថ្លើម តើ​គួរ​ធ្វើតេស្ត​រក​ជំងឺ​អ្វី​ខ្លះទៀត មុន​រៀបការ​? (ភាគ១)
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ព័ត៍មានសុខភាព
ក្រៅពី​មេរោគ​អេដស៍ និង​ថ្លើម តើ​គួរ​ធ្វើតេស្ត​រក​ជំងឺ​អ្វី​ខ្លះទៀត មុន​រៀបការ​? (ភាគ១)
06, Dec 2017 , 12:20 pm        
រូបភាព
ភ្នំពេញ៖ ​ការធ្វើ​តេស្ដ​ឈាម មុនពេល​រៀបការ គឺជា​រឿង​ចាំបាច់ សម្រាប់​គូ​ស្វាមី ភរិយា​ថ្មី​។ ប៉ុន្តែ ក្រៅ​តែ​ការធ្វើ​តេស្ដ​រក​មេរោគ​អេដស៍ និង​ថ្លើម លោកស្រី វេជ្ជបណ្ឌិត លី ស្រី​វី​ណា បានផ្ដល់​យោបល់​ថា គួរតែ​បន្ថែម​កញ្ចប់​ពិនិត្យ​រក​ជំងឺ​កាមរោគ និង​ជំងឺ​តំណពូជ​ទៀត​ដែរ​ទើប​ល្អ​។ វេជ្ជបណ្ឌិត​រូបនេះ ពន្យល់ថា​កាមរោគ ជា​ជំងឺ​អាច​បង្ក​ឲ្យ​កូន​កើតមក​ពិការ ឬ​ស្លាប់​នៅក្នុង​ផ្ទៃ ហើយ​អាចធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​មាន​ជំងឺ​រ៉ាំរ៉ៃ នៅពេល​អនាគត​។ ចំណែកឯ​ជំងឺ​តំណពូជ ដែល​ពលរដ្ឋ​ខ្មែរ​មិនសូវ​ចាប់អារម្មណ៍​ផង​នោះ អាចធ្វើ​ឲ្យ​កូន​កើតមក​មាន​កាយសម្បទា​មិន​គ្រប់គ្រាន់ ការចងចាំ​មិនល្អ និង​មាន​សុខភាព​ខ្សោយ ហើយ​អាចធ្វើ​ឲ្យ​ស្វាមី ឬ​ភរិយា គ្មាន​លទ្ធភាព​មានកូន ថែម​ទៀតផង​។​



លោកស្រី វេជ្ជបណ្ឌិត លី ស្រី​វី​ណា បាន​ពន្យល់​លម្អិត នៅក្នុង​បទ​សម្ភាស​ជាមួយ កញ្ញា ថា​ន រស្មី អ្នកកាសែត នៃ​សារព័ត៌មាន​ថ្មីៗ ខាងក្រោម​នេះ​៖



© រក្សាសិទ្ធិដោយ thmeythmey.com