ជាតិ
ពីនេះ ពីនោះ
រវាង​«​ទិព្វ​»​និង​«​ទិព្យ​»​មាន​អត្ថន័យ​ដូចគ្នា​
16, Apr 2023 , 7:29 am        
រូបភាព
​រវាង​ពាក្យ​«​ទិព្វ​»​និង​«​ទិព្យ​»​ទាំងពីរ​នេះ​មាន​អត្ថន័យ​ដូចគ្នា គ្រាន់តែ​សាធារណជន​ភាគច្រើន​និយម​សរសេរ​ពាក្យ​«​ទិព្វ​»​នេះ​ជាង​ពាក្យ​«​ទិព្យ​» តែប៉ុណ្ណោះ​។​



​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ខ្លឹមសារ​រវាង​ពាក្យ «​ទិព្វ​»​និង​«​ទិព្យ​»​នេះ​ថា ដែល​ទាក់ទង​នឹង​ទេវតា​, ដែល​ទាក់ទង​គ្នា​នឹង​ទេវតា​, ដែលមាន​នៅក្នុង​ទេវលោក ដូចជា ត្រចៀក​ទិព្វ ញាណ​ទិព្វ ភ្នែក​ទិព្វ វិមាន​ទិព្វ​។​ល​។ ឧទាហរណ៍​៖ សំឡេង​ទិព្វ ឬ​សូរសព្ទ​ជា​ទិព្វ​(​សំឡេង ឬ​សូរសព្ទ​ពីរោះ ប្រៀប​ស្មើនឹង​សំឡេង​ទិព្វ​) នារី​ទិព្វ (​ស្រី​សួគ៌ ស្រី​អប្សរ​) ទិព្វវាចា (​សំដី​ទិព្វ គឺ​សំដី ដែលថា​ហើយ នឹង​កើត​ដូច​ថា​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com