ជាតិ
ពីនេះ ពីនោះ
រវាង«ទិព្វ»និង«ទិព្យ»មានអត្ថន័យដូចគ្នា
× រវាងពាក្យ«ទិព្វ»និង«ទិព្យ»ទាំងពីរនេះមានអត្ថន័យដូចគ្នា គ្រាន់តែសាធារណជនភាគច្រើននិយមសរសេរពាក្យ«ទិព្វ»នេះជាងពាក្យ«ទិព្យ» តែប៉ុណ្ណោះ។
វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់ខ្លឹមសាររវាងពាក្យ «ទិព្វ»និង«ទិព្យ»នេះថា ដែលទាក់ទងនឹងទេវតា, ដែលទាក់ទងគ្នានឹងទេវតា, ដែលមាននៅក្នុងទេវលោក ដូចជា ត្រចៀកទិព្វ ញាណទិព្វ ភ្នែកទិព្វ វិមានទិព្វ។ល។ ឧទាហរណ៍៖ សំឡេងទិព្វ ឬសូរសព្ទជាទិព្វ(សំឡេង ឬសូរសព្ទពីរោះ ប្រៀបស្មើនឹងសំឡេងទិព្វ) នារីទិព្វ (ស្រីសួគ៌ ស្រីអប្សរ) ទិព្វវាចា (សំដីទិព្វ គឺសំដី ដែលថាហើយ នឹងកើតដូចថា៕
© រក្សាសិទ្ធិដោយ thmeythmey.com